លោក ជា ពិសី : រកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ ចំនួន០៤នាក់ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ និងគ្មានករណីសង្ស័យកូវីដ១៩នៅសង្កាត់ច្រាំងចំរេះទី២ឡើយ

ចែករំលែក៖

ភ្នំពេញ, លោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឬស្សីកែវ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការ បញ្ជាក់អំពី ព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ ចំនួន០៤នាក់ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ និងគ្មានករណីសង្ស័យកូវីដ១៩នៅសង្កាត់ច្រាំងចំរេះទី២ឡើយ ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមប្រកាសច្រានចោលនូវការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានមិនពិតខាងក្រោមនេះ។ សូមបញ្ជាក់ថា មិនមានករណីសង្ស័យថាមានមេរោគកូវីដ១៩ នៅទីតាំងដូចការបង្ហោះរបស់ម្ចាស់គណនីឈ្មោះ Sep Lavy https://m.facebook.com/story.php?story_fbid=3620437341400152&id=100003017646953&sfnsn=mo ឡើយ។
ដោយឡែក ព័ត៌មាន ស្ដីពី ការរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម ៖
១/ វេលាម៉ោង ២០ និង០០ នាទីយប់ រដ្ឋបាលខណ្ឌឬស្សីកែវ បានសហការជាមួយក្រសួងសុខាភិបាល ចុះមកទទួលយកប្រជាពលរដ្ឋ ០៦ នាក់ ក្នុងនោះ មាន ៣ នាក់ បានរកឃើញថា មានវិជ្ជមានកូវីដ១៩ មានឈ្មោះ ៖
១/ ស្ត្រី អាយុ៣៤ឆ្នាំ
២/ បុរស អាយុ៣៥ឆ្នាំ
៣/ ស្ត្រី អាយុ ៣១ឆ្នាំ
និងអ្នកពាក់ព័ន្ធជាកុមារ៣នាក់ទៀត គ្រូពេទ្យកំពុងយកសំណាក និងត្រូវបានបញ្ជូនទៅកាន់ អតីតសណ្ឋាគារ អីនណើខនធីណង់តាល់ (The Great Duke)។ រដ្ឋបាលខណ្ឌឬស្សីកែវបានសម្រេច បិទជាបណ្ដោះអាសន្ន២ទីតាំង ដែលមានផ្ទះ និងបន្ទប់ជួល ស្ថិតនៅ ក្រុមទី៣ និងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
– នៅវេលាម៉ោង ២២ និង០០នាទីយប់ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះបើកទីតាំងធ្វើចត្តាឡីស័ក ០១ កន្លែង នៅផ្ទះឈ្មោះ Ho Ming Jie ស្ថិតនៅក្រុមទី១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
– នៅវេលាម៉ោង ២២ និង៤៥នាទីយប់ រដ្ឋបាលខណ្ឌឬស្សីកែវ បានសហការជាមួយក្រសួងសុខាភិបាល ចុះមកទទួលយកប្រជាពលរដ្ឋ ដែលមានវិជ្ជមានកូវីដ១៩ ចំនួន ០១ នាក់ទៀត ជាស្ត្រីអាយុ ៣៩ឆ្នាំ និងបានបញ្ជូនទៅកាន់ អតីតសណ្ឋាគារ អីនណើខនធីណង់តាល់ (The Great Duke) ហើយមានអ្នកពាក់ព័ន្ធ ចំនួន ៣ នាក់ កំពុងតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ និងត្រៀមយកសំណាក។ រដ្ឋបាលខណ្ឌឬស្សីកែវ បានសម្រេច បិទជាបណ្ដោះអាសន្ន ០១ទីតាំង ដែលស្ថិតនៅផ្ទះលេខ២៣ដេ ផ្លូវលេខ៩៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print