អភិបាលខណ្ឌឬស្សីកែវ: រកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន០១នាក់ ជាអ្នករស់នៅក្នុងផ្ទះជាមួយអ្នកជំងឺ ឈ្មោះសុគន្ធ នីសា អាយុ៣៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌឫស្សីកែវបានសរសេរលើបណ្តាញសង្គមafacebookថា នាវេលាម៉ោង១៤និង០០នាទីរសៀលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន០១នាក់ ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកអភិបាលបានថ្លែងបន្តថា, អ្នកជំងឺ ជាស្ត្រី អាយុ២២ឆ្នាំ និងជាអ្នករស់នៅក្នុងផ្ទះជាមួយអ្នកជំងឺ ឈ្មោះសុគន្ធ នីសា អាយុ៣៨ឆ្នាំ។
បច្ចុប្បន្នអ្នកជំងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (បចុ្ចប្បន្ន The Great Duke) រីឯអ្នកដែលពាក់ព័ន្ធក្នុងផ្ទះដទៃទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងនេះដដែលក្នុងនោះ អាជ្ញាធរក៏កំពុងបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print