ភ្នំពេញ, នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ដឹងថា ,មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤១នាក់ និងមានអ្នកជាសះស្បេីយចំនួន ២៤នាក់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
ចំពោះអ្នកជាសះស្បើយចំនួន ២៤នាក់វិញ មានជនជាតិចិន២២នាក់ និងជនជាតិវៀតណាម២នាក់ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា, ជំងឺកូវីដ-១៩នៅកម្ពុជា រកឃើញករណីឆ្លងថ្មី ៤១នាក់ (ករណីសហគមន៍) ជាសះស្បើយ ២៤នាក់។
បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ គឺ
– ចំនួនអ្នកឆ្លងសរុប៖ ១៣០៥នាក់
– ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ៧៩២នាក់
– ចំនួនអ្នកជាសះស្បើយ៖ ៦៤៧នាក់
-ស្លាប់១នាក់។
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី – បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅ ក្នុងប្រទេសកម្ពុជា៕
ដោយ, សុខ ខេមរា