សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការបិទផ្លូវមួយចំនួនក្នុងស្រុកពាមរក៍ ចាប់ពីម៉ោង០០និង០០នាទីថ្ងៃទី១៤ ខែមីនា

ចែករំលែក៖

ខេត្តព្រៃវែង, រដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ (ឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និងឃុំពាមរក៏)

នៃស្រុកពាមរក៍ ខេត្តព្រៃវែង។
រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ដោយស្ថានភាពរីករាលដាលនៃជំងឺកូដ -១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នៅតែបន្តកើនឡើង ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នេះ ខេត្តព្រៃវែង ក៏មានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ដែលបានចាប់ផ្តើមកើតលើប្រជាពលរដ្ឋម្នាក់ក្នុងស្រុកពាមរក៍ និងបានបន្តទៅប្រជាពលរដ្ឋផ្សេងទៀតក្នុង ស្រុកពាមរក៍ និងបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ស្រុកពាមរក៍ មានអ្នកវិជ្ជមានកូវីដ -១៩ ចំនួន ៣៦នាក់ ដែលសរុបទូទាំងក្នុងខេត្ត មានចំនួន ៤៥នាក់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តុះ អាសន្ននូវការចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និង ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំង ចំនួន ០៤គោលដៅ ដូចខាងក្រោម៖
គោលដៅទី១៖ ចំណុចខាងលិចរង្វង់មូលត្រីកោណ គល់ស្ពានត្សឹបាសា(ស្ពានអ្នកលឿង)ផ្លូវជាតិលេខ១
គោលដៅទី២៖ ចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ( ផ្លូវជាតិ (ខ) គោលដៅទី៣៖ ចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែកខ្សាយ លេខ១១)
• គោលដៅទី៤៖ ចំណុចព្រំប្រទល់ស្រុកពាមរក៍ និងស្រុកពាមជរ ( ផ្លូវលេខ៣១០) ។
ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ។
អាស្រ័យហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print