ស្តេចជនជាតិដើមភាគតិច​នៅអាហ្វ្រិកខាងត្បូង សោយទិវង្គតក្នុងព្រះជន្ម៧២ព្រះវស្សា​ ដោយព្រះរោគទឹកនោមផ្អែម

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមការផ្សាយរបស់ BBC​ បាននិយាយថា​ ស្តេច Goodwill Zwelithini នៃជនជាតិដើមភាគតិចនៅអាហ្វ្រិកខាងត្បូង បានសោយទិវង្គតក្នុងព្រះជន្ម៧២ព្រះវស្សាដោយព្រះរោគទឹកនោមផ្អែម។

BBC បន្តថា​ ព្រះអង្គ Goodwill Zwelithini គឺជាមេដឹកនាំអំបូរជនជាតិដើមភាគតិចដ៏ធំជាងគេនៅអាហ្វ្រិកខាងត្បូង និងជាមនុស្សដែលមានឥទ្ធិពលនៃការដឹកនាំបែបប្រពៃណី ដោយបន្តតំណែងពីព្រះបិតាតាំងពីឆ្នាំ១៩៦៨មក។

សូមជម្រាបថា​ កាលពីសប្តាហ៍មុន ក្រោយជំងឺទឹកនោមផ្អែកធ្វើទុក្ខ​ ព្រះអង្គត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត KwaZulu-Natal ។

គួរបញ្ជាក់ថា​ ខេត្ត KwaZula-Natal មានពលរដ្ឋជនជាតិដើមភាគតិចប្រមាណ១០លាននាក់៕ដោយ​៖ស​ តារា​

...

ស្ដេច​ Goodwill Zwelithini នៃជនជាតិដើមភាគតិចនៅអាហ្វ្រិកខាងត្បូង 

រូបថត​៖BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print