ប៉ូលិសដាក់គោលដៅគោលឆែកឆេរអាវុធឃាត់ខ្លួនជនសង្ស័យបាន២នាក់ ពាក់ព័ន្ធថ្នាំញៀនជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងបានប៉ូលីសខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ក្រោយពីសមត្ថកិច្ចឆែកឆេរឃើញគ្រឿងញៀននៅជាប់ហ្នឹងខ្លួន ខណៈពេលដែលប៉ូលីសដាក់គោលដៅឆែកឆេរអាវុធ នៅចំណុចមុខវិទ្យាល័យជា សុីមសន្ធម៉ុក ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង២៣និង៥នាទីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ ហើយក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតថ្នាំញៀនចំនួនផងដែរ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១ឈ្មោះសុឹម ពិសី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបញ្ជាការដ្ឋានវិស្វកម្ម និងមានស្រុកកំណើត ភូមិព្រៃវែង ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ និងទី២ ឈ្មោះខៀវ សុីណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាមួយគ្នានិងមានស្រុកកំណើត នៅភូមិត្រពាំងវែង ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខស្វាយ រៀង 1C-3372 ។

មន្ត្រីប៉ូលិសខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងមានសមត្ថកិច្ចខណ្ឌទួលគោកសហការជាមួយកម្លាំងចម្រុះរបស់ខណ្ឌបាន ដាក់គោលដៅគោលដៅឆែកឆេរអាវុធ នៅចំណុចមុខវិទ្យាល័យជា សុីមសន្ធម៉ុក ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្នុងខណៈនោះក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឆ្លងកាត់ ហើយជនសង្ស័យនៅពេលឃើញកម្លាំងប៉ូលីសដូច្នេះជនសង្ស័យបម្រុងជិះម៉ូតូត្រឡប់ក្រោយ ទើបប៉ូលីសហៅអោយឈប់ធ្វើការឆែកឆេរ រហូតឃើញថ្នាំញៀននេះនៅជាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

20160302000330

20160302000331

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print