មជ្ឈមណ្ឌលស្រាវជ្រាវហ្សែន និង បចេ្ចកវិទ្យាជីវសាស្ដ្រគុយបា (CIGB) ទើប ប្រកាសផ្សាយជាសាធារណៈនូវលទ្ធផលនៃការ សាកពិសោធន៍ប្រភេទឱសថព្យាបាលរោគរលាក ថ្លើមជរុាំរ៉ៃទទួលបានលទ្ធផលប្រសើរ។ ឱសថ មានឈ្មោះថា PEG-Heberon ត្រូវបាន សាកពិសោធន៍ក្នុងប្រព័ន្ធសុខាភិបាលនៃប្រទេសគុយបា ។
CIGB អះអាងថា PEG-Heberon ជាប្រភេទឱសថសុវត្ថិភាពពុំមានបង្ហាញឃើញពី ប្រតិកម្មបន្ទាប់ផ្សំគ្រោះថ្នាក់ព្រមទាំងមានប្រសិទ្ធ ភាពស្រដៀងនឹងប្រភេទឱសថថ្មីៗលើពិភពលោក ដែលមានមុខងារដូចគ្នា ។
ឆ្លើយតបនឹងកិច្ចសម្ភាសន៍របស់ទីភ្នាក់ ងារសារព័ត៌មាន Prensa Latina, លោក Fidel Raúl Castro នៃមជ្ឈមណ្ឌលខាងលើ បានឱ្យដឹងបន្ថែមថា PEG-Heberon ត្រូវ បានចុះបញ្ជីការពីឆ្នាំ ២០០៩ មេ្ល៉ះ ហើយការ សាកពិសោធន៍បង្ហាញថា វាមានសមត្ថភាពទប់ ស្កាត់ដល់ទៅ ៤០ភាគរយ ចំពោះការវិវត្ដនៃ Virus រលាកថ្លើម C ក្នុងចំណោមអ្នកជំងឺ ប្រភេទ Type1 មុននោះពុំធ្លាប់ព្យាបាល ។
លោកសង្កត់ធ្ងន់ថា ឱសថ PEG-Heberon ជួយបង្កើនសមត្ថភាពត្រួតត្រាជំងឺរលាកថ្លើមC ២៧%ទៀតប្រៀបនឹងការព្យាបាលដោយឱសថinterferon-alpha (IFN α ) ធម្មតា ។
តាមលោកអ្នកជំងឺត្រូវការប្រើវាក្នុង១ សបា្ដហ៍តែ១ម្ជុលប៉ុណ្ណោះ ។ តាំងពីឆ្នាំ២០០៥ មកមេ្ល៉ះ CIGB បានចាប់ផ្ដើមធ្វើការចម្រាញ់interferon-alpha 2b ផលិតដោយគុយបា ឱ្យទៅជា PEG-Heberon ដែលមានប្រភេទ ទឹក ១មល ចាក់ក្រោមស្បែក ។
នៅឆ្នាំ២០១០ គុយបាបានបែងចែក ឱសថនេះនៅក្នុងប្រព័ន្ធសុខាភិបាលជាតិរបស់ ខ្លួនបន្ទាប់ពីឃើញលទ្ធផលល្អប្រសើររបស់វា ។ ម្យ៉ាងទៀតវាបានជួយកាត់បន្ថយនូវថិវកាយ៉ាង ច្រើនប្រសិនបើនាំប្រភេទឱសថនេះចូលមកវិញនោះ ៕