ខេត្តមណ្ឌលគិរី: នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណជនក្នុងខេត្តទាំងអស់មេត្តាជ្រាប ថា៖ ដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ គួរព្រួយបារម្ភ ហើយ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅតែ រកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថិតក្នុងស្ថានភាពដែលកំពុង ប្រឈមបែបនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា ការរៀបចំពិធីផ្សេងៗក៏បានធ្វើឡើងជាបន្តបន្ទាប់ដែល មានការចល័តមនុស្សពីកន្លែងផ្សេងៗចូលមកក្នុងខេត្ត ដូចជា ចុងភៅ, ក្រុមសិល្បៈតន្ត្រី, អាចារ្យ និងក្រុម , និងភ្ញៀវកិត្តិយសមកចូលរួមផងដែរ ធ្វើឲ្យមានហានិភ័យខ្ពស់ ដែលអាចបណ្តាលឲ្យមានការឆ្លងរីក សំអាង រាលដាលនៃកូវីដ-១៩ ចូលក្នុងសហគមន៍ នៃខេត្តមណ្ឌលគិរី។
ក្នុងន័យនេះ រដ្ឋបាលខេត្តសូមផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់ លៀងឡើងគេហដ្ឋាន ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើននៅ គ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ ត្រូវបានបញ្ចប់ និងមានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត។
ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតាតាមប្រពៃណី ប៉ុន្តែត្រូវធ្វើឡើងតែក្នុងរង្វង់សាច់ ញាតិ-ក្រុមគ្រួសារ ដោយត្រូវកាត់បន្ថយមនុស្សចូលរួមឲ្យនៅកំរិតទាបបំផុត។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងមានការយោគយល់ និងសូមមេត្តា ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
ដោយ, សុខ ខេមា