ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន រ៉ូហានីនិងសម្ពន្ធមិត្ដរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានទទួលជ័យ ជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត ដែលគេអាចចាត់ទុកថាជាការផ្លាស់ប្ដូរគោលនយោបាយជាមួយលោកខាងលិច ក្រោយការលុបចោលទណ្ឌកម្មទាំងឡាយបន្ទាប់ពីមានកិច្ចព្រមព្រៀងបរមាណូ។
លោករ៉ូហានីនិងសម្ពន្ធមិត្ដដែលមាន ទស្សនៈកែទម្រង់ទទួលបានសំឡេងគាំទ្រខ្ពស់ដោយមានអាសនៈរហូតដល់ទៅ១៥ក្នុងចំណោម១៦ អាសនៈនៅក្នុងគណៈ កម្មាធិការឯកទេសដែលមានសមាជិក៨៨រូប។ គណៈកម្មាធិការឯកទេសខាង លើជាស្ថាប័នដែលមានតួនាទីជ្រើសរើស មេដឹកនាំជាន់ខ្ពស់ជំនួសតំណែងលោក Ayatollah Ali Khamenei ជាមេដឹក នាំសាសនាមានទស្សនៈប្រឆាំងនឹងលោក ខាងលិច។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់លោក Abdolrez Rahmani Fazli ប្រកាសថា បេក្ខភាពនៅក្នុងបញ្ជីកែទម្រង់ក៏មាន អាសនៈនៅក្នុងសភា៣០រូបនៅតំបន់ ដែលបានបោះឆ្នោត ។ ក្នុងពេលជាមួយ គ្នានេះដែរនៅជាយក្រុងតេអ៊ីរ៉ង់ក្រុម ប្រឆាំងនៅតែទទួលបានការគាំទ្រខ្ពស់ជា ក្រុមកាន់អំណាច។
ភាគច្រើនអ្នកដែលបាត់បង់អាសនៈ នៅក្នុងសភាគឺជាអ្នកប្រឆាំងទៅនឹងកិច្ច ព្រមព្រៀងបរមាណូនាពេលកន្លងមករវាង អ៊ីរ៉ង់នឹងលោកខាងលិចក្នុងនោះមានទាំង លោក Mehdi Kouchakzadeh ជាអ្នក ដែលបានធ្លាប់ហៅរដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់ជាអ្នកក្បត់ជាតិនិងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវបាត់បង់អាសនៈក្នុង សភាដោយគ្មានសំឡេងគាំទ្រពីពលរដ្ឋ ចង់បានសន្ដិភាព ៕
ប្រែសម្រួល៖ ម៉ែវ សាធី