ប្រើល្បិចឆបោកបានមាសជាង៥ជីម្តងញ៉ាម មកម្តងទៀតជនរងគ្រោះចំណំមុខ រួចក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

IMG_1311

ភ្នំពេញ៖ស្ត្រីជាជនសង្ស័យម្នាក់ ដោយសារតែធ្លាប់ប្រើល្បិចឆបោកបានមាស៥ជីកន្លះម្តង  ញ៉ាម រួចចេញមកធ្វើសកម្មភាពម្តងទៀត អស់លក្ខ័ណ ត្រូវជនរងគ្រោះចំណាំមុខបាន នាំគ្នាចាប់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ឃាត់ខ្លួនស្ត្រី សង្ស័យ កាលពីវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៦ នៅចំណុចផ្សារ សារឿន យ៉ាន្នី ផ្លូវ២១៧ ក្រុមទី១ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ត្រីសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ស្វាយ វ៉ាន់ណូ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែកជន រងគ្រោះនៅក្នុងករណីនេះឈ្មោះ ផែ គឹមរុន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលា ម៉ោង ៨ និង០០នាទី ជនរងគ្រោះ បានចេញពីផ្ទះជាមួយចៅ ដោយជួលម៉ូតូកង់បីជិះមកផ្សារ សារឿន យ៉ាន្នី ដែលមានទីតាំង នៅតាមបណ្តោយផ្លូវ២១៧ ក្រុមទី១ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទិញម្ហូប និងទិញស្បែក ជើងឲ្យចៅ ខណះកំពុងដើរក្នុងផ្សារ ស្រាប់តែជួបជនសង្ស័យបានប្រើល្បិចនាំជនរងគ្រោះចេញពីផ្សារ ហៅ ម៉ូតូកង់បី ជិះទាំង៣នាក់ ទៅកន្លែងស្ងាត់  ហើយជនសង្ស័យ បានបង្ហាញថង់ក្រហមដាក់គ្រឿង កាឡៃ ដោយប្រាប់ជនរងគ្រោះថា នៅក្មុងថង់នោះមានមាស ចំនួន ៥ តម្លឹង ព្រមទាំងបង្ហាញឲ្យជនរង គ្រោះមើលទៀត។

សមត្ថកិច្ចប្រាប់បន្តថា ខណះ នោះជនសង្ស័យក៏បានបបួលដូរគ្នាជាមួុយជនរងគ្រោះ មានពាក់ខ្សែ កមាស ទម្ងន់ ៥ជីកន្លះ  ពេលឮដូច្នោះជនរងគ្រោះក៏បានយល់ព្រមប្តូរគ្នា ដោយឲ្យរបស់ពិតទៅ ជនសង្ស័យ ។ ក្រោយពីទទួល បានមាសពិតប្រាកដដល់ដៃហើយ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ដោយឡែកស្ត្រីរងគ្រោះក៏ បានត្រឡប់មកផ្ទះវិញដែរ ហើយបានយកថងមាសពិនិត្យមើល ទើបដឹងថា ជារបស់កាឡៃ ។

សមត្ថកិច្ចប្រាប់បន្តទៀតថា ក្រោយពីកើតហេតុ ជនរងគ្រោះមិន បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចបានដឹងឡើង លុះរហូត វេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះបានមកផ្សារ សារឿន យ៉ាន្នី ដើម្បីទិញម្ហូបអាហារ ដូចសព្វមួយដង ក៏ប្រះឃើញ ស្ត្រីសង្ស័យនៅក្នុងផ្សារ សារឿន យ៉ាន្នី ដែរ ក៏ស្រែកថា ចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅក្នុងផ្សារនាំគ្នា ដេញចាប់ក្របួចជនសង្ស័យជាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចាត់ការតាមច្បាប់។

សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើការសួរនាំ ស្ត្រីសង្ស័យ ឆ្លើយសារភាពថា រូបគេពិតជាបាន ធ្វើសកម្មភាពឆបោកខ្សែកមាស ទម្ងន់ ៥ ជីកន្លះ ពីជនរងគ្រោះ បានសម្រេចពិតប្រាកដមែន ប៉ុន្តែខ្សែក ដែលឆបោកបាននោះ គឺរូបគេបាន យកទៅលក់ចែកលុយគ្នាចាយអស់ទៅហើយ។

...

បច្ចុប្បន្នស្ត្រីជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធី៕ដោយ៖ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print