ហុឹសកូវីដ-១៩ បុគ្គល កក្កដា សុភ័ណ្ឌ បានប៉ះពាល់ផ្ទាល់មនុស្សចំនួន៤១នាក់, មនុស្សចំនួន៤៨៩នាក់ ទៀត បានប៉ះពាល់ដោយប្រយោល

ចែករំលែក៖

ខេត្តតាកែវ៖យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន៤១នាក់ បានប៉ះពាល់ផ្ទាល់ និង មនុស្សចំនួន៤៨៩នាក់ ទៀត បានប៉ះពាល់ដោយប្រយោល ជាមួយបុរសចរិកមនុស្សស្រី លោក កក្កដា សុភ័ណ្ឌ ។

នេះបើយោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ ។

បុគ្គល លោក កក្កដា សុភ័ណ្ឌ បានទៅចូលរួមកម្មវិធីមង្គលមួយ ស្ថិតនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ បានដើរលេងច្រើនកន្លែង ហើយពុំដែលឃើញពាក់ម៉ាស់ ម្តងណាឡើយ ដែលជាហេតុធ្វើអោយ បុគ្គល កក្កដា សុភ័ណ្ឌ ចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃ ជាបន្តបន្ទាប់។
ផលលំបាក គឺក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខសម្តេចតេជោ ប្រឹងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការរីករាលដាល៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print