រដ្ឋបាលស្រុកស្ទឹងហាវជូនដំណឹងដល់អ្នកចាក់ដីចូលសមុទ្រ នៅភូមិ៤ឃុំអូរត្រេះ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុលោមតាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងយោងកំណត់ហេតុចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ និងកំណត់ហេតុចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីការចុះពិនិត្យ និងផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រស្ថិត នៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដោយគ្មានលិខិតការអនុញ្ញាត គ្មានអ្នកចេញមុខមកទទួលខុសត្រូវ ព្រមទាំងបានគេចពីអាជ្ញាធមានសមត្ថកិច្ច។
បើតាមក្រុមការងារបានសាកសួវប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅទីនោះបញ្ជាក់ថាសកម្មភាពលួចចាក់ដីនេះបានធ្វើឡើងនៅពេលយប់។
រដ្ឋបាលស្រុកស្ទឹងហាវសូមជូនដំណឹងដល់លោក-លោកស្រី ដែលបានលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រនៅពេលយប់កន្លងមកនេះថា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ដែលមានសេចក្តីណែនាំលម្អិតសម្រាប់អនុវត្ត និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។ ដូចនេះរដ្ឋបាលស្រុកតម្រូវឲ្យលោក-លោកស្រីដែលជាអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងទល់មុខក្រុមហ៊ុនតេលាធ្វើការកាយចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេរដ្ឋបាលស្រុកនឹងចាត់វិធានការកាយដីនេះចេញ និងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

...

ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print