ប្រទេសភូមា, អង្គការសហប្រជាជាតិ និងអាមេរិក ចិន អង់គ្លេស បានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានមនុស្សស្លាប់កើនឡើងដល់ទៅ១៣៨នាក់ចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅថ្ងៃទី១ខែកុម្ភៈ។
កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ សហគមន៍អន្តរជាតិបានអំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ ក្រោយពីមានបាតុករ ១១នាក់ស្លាប់បន្ថែមទៀត ។ មកទល់ពេលនេះ បណ្តាមេទ័ពមីយ៉ាន់ម៉ាមិនចាប់អារម្មណ៍ទៅលើការអំពាវនាវពីសហគមន៍អន្តរជាតិនោះឡើយ។
កាលពីថ្ងៃទី១៤ខែមីនា គឺជាពេលវេលាមានករណីស្លាប់ច្រើនជាងគេ ដោយមានបាតុករ ដល់ទៅជិត៤០នាក់ស្លាប់ដោយ
ការបង្ក្រាបពីកម្លាំងទាហាន ក្រោយពីមានរោងចក្រ ក្រុមហ៊ុនរបស់ចិនជាច្រើនរងការវាយប្រហារដុតបំផ្លាញ។
ការបង្រាបយ៉ាងចាស់ដៃពីយោធានៅថ្ងៃទី១៤ ខែមីនា មិនបានធ្វើឲ្យក្រុមបាតុកររាថយនោះឡើយ ដោយនៅថ្ងៃទី១៥ខែមីនា ពលរដ្ឋនៅតែបន្តធ្វើបាតុកម្មដដែលហើយលទ្ធផលមានមនុស្ស១១នាក់ទៀតស្លាប់។
ជាមួយគ្នានេះដែរ បណ្តាញទូរទស្សន៍គ្រប់គ្រងដោយយោធា បានបញ្ជាក់ថា នៅក្នុងអំពើហិង្សាកាលពីថ្ងៃទី១៥ខែមីនា មានប៉ូលិសម្នាក់ស្លាប់ផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិសាមគ្គីគ្នា ជាមួយពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីបំពេញការចង់បានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅពេលនេះដែរ លោកស្រីអោងសាន ស៊ូជីបានរងការចោទ៤ករណីផ្សេងគ្នា ក្នុងនោះមានអំពើពុករលួយផងដែរ។ នៅពេលនេះតុលាការមីយ៉ាន់ម៉ា បានពន្យារពេលកាត់ក្តីលោកស្រីស៊ូជីរហូតដល់ ចុងខែមីនា ឆ្នាំ២០២១៕
ដោយ សាធី