Update, ធ្ងន់ធ្ងរណាស់ការឆ្លងកូវីដ-១៩ ! ខណ: មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១០៥នាក់ និងមានអ្នកជាសះស្បេីយចំនួន​ ៨៨នាក់​

ចែករំលែក៖

ភ្នំពេញ, ធ្ងន់ធ្ងរណាស់ការឆ្លងកូវីដ-១៩ ! ខណ: មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១០៥នាក់ និងមានអ្នកជាសះស្បេីយចំនួន​ ៨៨នាក់​។ នេះបើយោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានប្រកាសថា, ករណ៍វិជ្ជមានវីរុសក្ខវីដ-១៩ ថ្មី ៖ ចំនួន ១០៥នាក់ ដែល ជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំពោះ ករណីជាសះស្បើយ ៖ សរុបចំនួន ៨៨នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដូចគ្នា ។

សូមបញ្ជាក់ថា, នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ ចំនួន ១០៥នាក់ ស្រី៤៦នាក់៖
ជនជាតិខ្មែរ៣៥នាក់ ស្រី២០នាក់
ជនជាតិចិន៥០នាក់ ស្រី០៧នាក់
ជនជាតិវៀតណាម ១១នាក់ ស្រី១១នាក់
ជនជាតិ ថៃ ០៨នាក់ ស្រី០៨នាក់
ជនជាតិម៉ាឡេស៊ី ០១នាក់
-ទីតាំងដែលរកឃើញ
ភ្នំពេញ ២៩នាក់
ខេត្តកណ្ដាល ៦៤នាក់
ខេត្តព្រះសីហនុ ០៨នាក់
ខេត្តកោះកុង ០៣នាក់
ខេត្ត ព្រៃវែង ០១នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ចំនួន១៤៣០ នាក់
– អ្នកជាសះស្បើយ= ចំនួន៨១៨ នាក់ (+៨៨)
– អ្នកកំពុងព្យាបាល= ចំនួន៦០៩ នាក់
– អ្នកស្លាប់= ចំនួន០១ នាក់។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល ។ និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅ ក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ក្រសួង www.cdccroh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ
យកមកប្រើប្រាស់បានៗ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង ក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print