អង់គ្លេស៖​ មនុស្សរាប់លាននាក់​ អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដោយមិនចាំបាច់ចុះពីរថយន្ត

ចែករំលែក៖

អន្តរជាតិ​៖​ បេីតាមការ​ផ្តួចផ្តើមគំនិតសាកល្បងរបស់មជ្ឈមណ្ឌលសុខាភិបាលនៅចក្រភពអង់គ្លេស GP ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩​ បានបញ្ជាក់ថា​ មនុស្សរាប់លាននាក់​ អាចនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមជ្ឈមណ្ឌលសុខាភិបាលនានា​ ដោយមិនចាំបាច់ចុះពីរថយន្ត (Drive-Through)។

បើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស Chronicle Live បាននិយាយថា​ មនុស្សប្រមាណ២៣០០នាក់ ទទួលបាននូវការចាក់វ៉ាក់សាំងក្នុង១ថ្ងៃតាមមជ្ឈមណ្ឌលនានា ហើយបើតាមគំនិតសាកល្បងនេះ ចំនួននឹងឡើងដល់ប្រមាណ៣០ភាគរយ ឬឈានលើសទ្វេរដង ពោលគឺរហូតដល់៦០០០នាក់ ប្រសិនបើមានការផ្គត់ផ្គង់បន្ថែមបានគ្រប់គ្រាន់។​ ខណៈដែលកូវីដ-១៩ បន្តរាលដាលឥតឈប់ឈរ ជាពិសេសមេរោគបំប្លែងថ្មី ក្នុងនោះករណីនៅចក្រភពអង់គ្លេសឡើងដល់ជាង៤លាន រដ្ឋាភិបាល បានពង្រីកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់អ្នកមានអាយុលើសពី៤០ឆ្នាំ ចំណែក​ក្រុមក្មេងៗ អាចទទួលបានយ៉ាងហោចណាស់ដូសទី១ នៅមុនថ្ងៃទី១០ ខែមិថុនា។

ដោយឡែក​គម្រោងសាកល្បងចាក់វ៉ាក់សាំងពីក្នុងរថយន្តនៅក្នុងចំណតរថយន្តក្បែរតំបន់ Bury St Edmunds មានអត្រាកើនឡើងគួរឲ្យកត់សម្គាល់ ដោយស្ទើរតែ៥ដង ជាងការចាក់ធម្មតា។​ ខណៈវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការការពារប្រឆាំងមេរោគបំប្លែង ក៏កំពុងតែបោះជំហានទៅមុខផងដែរ ដោយត្រូវអនុវត្តសម្រាប់ព្រឹត្តិការណ៍កីឡាដែលមានមនុស្សច្រើនដូចជាវគ្គផ្តាច់ព្រ័ត្រ FA CUP និង World Snooker Championship ជាដើម។

បេីតាមវេជ្ជបណ្ឌិត Richard West នៃមជ្ឈមណ្ឌល Woolpit Health Centre បានអះអាង៖ «លក្ខខណ្ឌចាក់វ៉ាក់សាំង Drive-through ច្បាស់ជាអាចទទួលបានមនុស្សរាប់លាននាក់ក្នុង១សប្តាហ៍។ បើសិនជារដ្ឋាភិបាលពិតជាចង់ឲ្យស្ថានភាពវិលទៅរកភាពប្រក្រតី នេះជាវិធីឆ្ពោះទៅមុខដ៏ល្អមួយ»។
បច្ចុប្បន្ន ការចាក់វ៉ាក់សាំងពីក្នុងរថយន្ត មិនទាន់ស្ថិតក្នុងក្របខណ្ឌថ្នាក់ជាតិនៅឡើយទេ ប៉ុន្តែគម្រោងនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្តនៅស្កុតឡេន និងវេលស៍ ផងដែរ។

គួរបញ្ជាក់ថា​ អ្នកដែលចាក់វ៉ាក់សាំងហើយភ្លាមៗ ត្រូវបន្តនៅក្នុងរថយន្តខ្លួន១៥នាទី ដើម្បីរង់ចាំពិនិត្យមើលក្រែងមានប្រតិកម្មថ្នាំ ជាយថាហេតុ។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះ ត្រូវការពិភាក្សាច្រើនបន្ថែមទៀត ជាពិសេសស្ថានភាពសុខភាពរបស់អ្នកដែលត្រៀមទទួលវ៉ាក់សាំង៕ដោយ​៖ស​ តារា​

...

រូបភាព​៖ក្រុម​គ្រូ​ពេទ្យ​ចាក់វ៉ាក់សាំង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print