ហាមហេីយមិនស្តាប់នៅតែលួចបេីកសមត្ថកិច្ចចុះឃាត់ខ្លួនមនុស្ស៦នាក់យកទៅសួរនាំ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយសារតែជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា​ រាជរដ្ឋាភិបាលបានប្រកាសបិទហាងនិងទីកន្លែងជួបជុំដេីម្បីទប់ស្តាត់កុំឲ្យជំងឺដ៏កាចសាហាវឆ្លងរាលដាល បែរជាទីតាំងកោសជប់មួយកន្លែងនៅក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ បានលួចបេីករង់ចាំទទួលភ្ញៀវដដែល​ ទេីបកម្លាំងអាជ្ញាធរចុះបិទនិងឃាត់ខ្លួនមនុស្សចំនួន៦នាក់យកទៅសាកសួរ​ កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៦ខែមីនា​ ឆ្នាំ២០២១។
ស្ត្រីដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះប៊ន​ ចាន់យ៉ា​ ភេទស្រីអាយុ២០ឆ្នាំ មុខរបរកោសជប់។ទី២-ឈ្មោះហ៊ន​ ដាលីន​ ភេទស្រីអាយុ២២ឆ្នាំ មុខរបរកោសជប់។ ទី៣-ឈ្មោះយឹម​ ស្រីកា ភេទស្រី អាយុ​១៩ឆ្នាំ​ មុខរបរកោសជប់។ ទី៤-ឈ្មោះមឿន​ ស៊ីណា​ ភេទស្រីអាយុ២៤ឆ្នាំ មុខរបរ កោសជប់។ អ្នកទាំង៤ស្នាក់នៅទីតាំងកេីតហេតុ។ទី៥-ឈ្មោះឡង់​ សីហា​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ ទី៦-ឈ្មោះ​ មឿន​ សុម៉ុន​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅភូមិក្រាំងពង្រ​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​។

តាមឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា​ ដោយសារតែជំងឺកូវីដ-១៩​ កំពុងតែរីករាលដាល​ក្នុងប្រទេសកម្ពុជានោះទើបរាជរដ្ឋាភិបាលបានប្រកាសបិទការជួបជុំ​ កម្មវិធី​ផ្សេងៗ​ និងហាង​ ក្លិបកម្សាន្តជាដេីម​ ដេីម្បីចូលរួមទប់ស្តាត់ការឆ្លង​ ។ តែបែរជាទីតាំងខាងលេីមិនស្តាប់ការណែនាំនៅតែលួចបេីកដដែលទេីបអាជ្ញាធរចុះទៅបិទទីតាំងខាងលេីនិងឃាត់ខ្លួនស្ត្រីរកសុីកោសជប់ចំនួន៦នាក់យកទៅសួរនាំនិងធ្វេីកិច្ចសន្យាអប់រំ៕

ដោយ៖  សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print