មុននេះបន្តិចៈ លោក ហេង រតនា អគ្គនាយកសុីម៉ាក សូមសំដែងការរំលែកទុក្ខដ៍ក្រៀុមក្រំនិងសោកស្តាយបំផុតចំពោះគ្រួសារសព ករណីបុគ្គលិករបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកសុីម៉ាក សូមសំដែងការរំលែកទុក្ខដ៍ក្រៀុមក្រំនិងសោកស្តាយបំផុតចំពោះគ្រួសារសព ដោយថ្លែងមិននេះថាៈ នៅរសៀលថ្ងៃទី០២ខែមិនាឆ្នាំ២០១៦ នៅម៉ោងប្រមាណ១៤:១០នាទី រសៀលថៃ្ងនេះ មានឧបទ្ទវហេតុក្រឡាប់រយន្តធំប្រភេទIsuzu truck ដឹកអ្នកដោះមីន នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យជាប់ព្រំប្រទល់នឹងតំបន់ស្រអែម។ក្នុងខណៈេពេលដែលបងប្អូនយើងកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដោយចេញដំណើរមកពីទិសខេត្តសៀមរាប ដើម្បីបោសសំអាតគ្រាប់មីននៅតំបនស្រអែមគាំទ្រដល់ការងារអភិវឌ្ឍន៍របស់អាជ្ញាធរប្រាសាទព្រះវិហារ ដែលត្រូវពង្រាយ កំលាំងប្រតិបតិ្តការអ្នកដោះមីនចំនួន១៤២នាក់។

គិតមកដល់មោ៉ង១៨ៈ៥០នាទីនេះ គ្រោះថ្នាក់នេះបណ្តាលអោយស្លាប់អ្នកដោះមីន១នាក់ និងរបួសធ្ងន់ចំនួន១២នាក់ និងស្រាលចំនួន៨នាក់៕ ចំពោះមូលហេតុនែឧបទ្ទវហេតុគ្រោះថ្នាក់នេះសិ្ថតក្នុងការសើុបអង្កេតនៅឡើយ។

តាងនាមមន្ត្រីនិងបុគ្គលិកសីុម៉ាក់ទាំងអស់សូមសំដែងការរំលែកទុក្ខដ៍ក្រៀុមក្រំនិងសោកស្តាយបំផុតចំពោះគ្រួសារសព ហើយយើងខ្ញុំកំពង់ប្រឹងប្រៃង អល់លទ្ធភាពដើម្បីជួយសង្គ្រោះបងប្អូនរងគ្រោះទាំងអស់ដោយបាននិងកំពុងចាត់ចែងដឹកជញ្ជូននិងព្យាបាលនៅមន្ទីរទេព្យខេត្តសៀមរាប។ សុខ ខេមរា

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print