ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិត ស្តីបន្ទោស ទៅលើលោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តកំហុសឆ្គងដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះអ្នកជំងឺកូវីដ-១៩ ម្នាក់បានចូលរួម និងក្រោយមក បានមកបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្សនៅក្នុងថ្នាក់ ។
ការស្តីបន្ទោស លោក ម៉ៃ ថុនា ដែលបានប្រព្រឹត្តកំហុងឆ្គងក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ- ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ ការចម្លងបន្តទៅក្នុងសាលារៀន។
លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ២ ឆ្នាំ លើកលែងតែក្នុងរយៈពេលនោះសមីខ្លួនបាន ប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែម។ ការស្តីបន្ទោសនេះ ត្រូវកត់ត្រាទុកក្នុងសំណុំលិខិតរបស់សាមីខ្លួន៕
ដោយ, សិលា