បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល ២នាក់ប្តី-ប្រពន្ធនៅឬស្សីកែវ រកឃើញមានវិជ្ជមាននឹងមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ,បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល ២នាក់ប្តី-ប្រពន្ធនៅឬស្សីកែវ រកឃើញមានវិជ្ជមាននឹងមេរោគកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តចំនួន២លើក។ នេះបើតាមការបញ្ជាក់អះអាង ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។

លោកអភិបាលបានបន្តថា, តាមព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២០និង០០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីការយកសំណាកលើកទី២រួចមក បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ ជាប្ដីប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើល (ឆ្លងពី ណាហ្គាវើលទី១) អ្នកជម្ងឺទាំងពីរ បាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ បច្ចុប្បន្នអ្នកជម្ងឺទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print