រថយន្តឃ្លុបដឹកទំនិញបុករថយន្តស្ទូចកំពុងបើកឆ្លងផ្លូវ​លេខ៣៧១​បណ្ដាលឲ្យគាបជាប់តៃកុងម្នាក់រងរបួសស្រាល​និងរងការខូចខាតរថយន្តយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖​ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបានទៅបុកជាមួយរថយន្តស្ទូច​ដែលកំពុងបេីកឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យគាបជាប់តៃកុងម្នាក់តែគ្រាន់តែរងរបួសស្រាល​ប៉ុណ្ណោះ និងធ្វេីឲ្យរថយន្តទាំងសងខាងរងការខូចខាត បង្កឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ​ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២១ ត្រង់ចំណុចមុខ​មជ្ឈមណ្ឌល​មង្គលឧត្ដម​ តាមបណ្តោយផ្លូវលេខ៣៧១ ភូមិក្បាលទំនប់​ សង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A -3276 បើកចេញពីក្នុងមជ្ឈមណ្ឌលមង្គលឧត្តម​ បម្រុងបត់ឆ្លងផ្លូវលេខ៣៧១ទៅទិសខាងជេីង​ ស្របពេលនោះស្រាប់តែមានរថយន្តកូរ៉េ​ (ឃ្លុបប្រភេទដឹកទំនិញ​ពណ៌សបើកបរតាមបណ្ដោយផ្លូវលេខ៣៧១​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម​ និងប្រហែលជាន់ហ្វ្រ័ងមិនទាន់ក៏បានជ្រុលទៅបុករថយន្តស្ទូចចំពីខាងក្រោយផ្នែកខាងឆ្វេងបណ្តាលឲ្យអ្នកបើកបររថយន្តឃ្លុបដឹកទំនិញខាងលើគាបជើងជាប់និឹងកាប៊ីនរងរបួសស្រាល​ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅទីនោះជួយគាស់ទាញចេញមកខាងក្រៅ។

​ ក្រោយពេលកើតហេតុ​ ភាគីទាំងសងខាងចរចាគ្នាមិនត្រូវ​ ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យសហការជាមួយជំនាញចរាចរណ៍រាជធានីចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print