ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានផ្ដាំផ្ញើដល់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាសង្កាត់ទាំង៧ ជាពិសេសលោកមេភូមិធ្វើការផ្សព្វផ្សាយដល់មាតាបិតាសិស្ស សូមជំរុញឱ្យកូនរបស់ខ្លួនមកចូលរៀនជាធម្មតាវិញ ។
ការផ្ដាំផ្ញើរបស់លោកអភិបាលក្រុងស្វាយរៀងតំណាងលោកម៉ែន វិបុលអភិបាលខេត្តនេះធ្វើឡើងនៅថ្ងៃទី១៨ខែមិីនាឆ្នាំ២០២១ ពេលលោកនិងក្រុមការងារបានអញ្ជើញចុះពិនិត្យនិងសំណេះសំណាលជាមួយលោកនាយកនាយករង លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា៧មករា ពោធិតាហោ និងសាលាបឋមសិក្សាកន្ទុយវៃក្នុងក្រុងស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះលោកអភិបាលក្រុងបានពាំនាំប្រសាសន៍របស់លោកអភិបាលខេត្តថែលបានធ្វើការផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាសង្កាត់ ជាពិសេសលោកមេភូមិធ្វើយ៉ាងណាជួយផ្សព្វផ្សាយដល់មាតាបិតាសិស្សជំរុញឱ្យកូនរបស់ខ្លួនមកចូលរៀន ជាធម្មតាវិញ ហើយឱ្យរៀបចំគម្លាតក្នុងថ្នាក់នីមួយៗ និងរក្សាអនាម័យ តាមដាន និងពិនិត្យកម្ដៅសិស្សតាមជាក់ស្ដែង។ ជាងនេះទៅទៀត សូមលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ក្នុងការបង្រៀនជាធម្មតា ទោះបីសិស្សតិចឬច្រើនក្តី។
លោកបានរំលឹកទៀតថា សូមលោក
នាយក នាយិកា លោកគ្រូ អ្នកគ្រូបង្កើនការប្រុងប្រយ័ត្ន និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសយើង
តាមអនុសាសន៍របស់សម្តេចតេជោមាន
៣ការពារគឺ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសង្គម គម្លាតបុគ្គល(ចាប់ពី១,៥ម៉ែត្រឡើងទៅ)
ឯ៣កុំគឺ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កំុចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ។
បន្ទាប់មកលោកអភិបាលក្រុងស្វាយរៀងក៏បានផ្ដល់ម៉ាស់ចំនួន១០ប្រអប់ដល់លោកនាយក លោកស្រីនាយិកាសាលាបឋមសិក្សាទាំង២ទុកជូនលោកគ្រូ អ្នកគ្រូប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕
យឹម សុថាន