ខេត្តកំពង់ស្ពឺ, រដ្ឋបាលខេត្តកំពង់ស្ពឺសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺមេត្តាជ្រាបថា បន្ទាប់ពីក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានវិជ្ជមានកូវីដ-១៩ និង ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តបានធ្វើការតាមដាន ស្រាវជ្រាវយ៉ាងយកចិត្ត ទុកដាក់បំផុតរួចមក ចំពោះករណីពាក់ព័ន្ធ អាជីវករនៅផ្សារបាត់ដឹងក្នុងស្រុកឧដុង្គ និង ពាក់ព័ន្ធជាមួយនារី ម្នាក់ដែលបានប៉ះផ្ទាល់ជាមួយបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ-១៩ រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ ដែលមានទីតាំងដូចខាងក្រោម ៖
– ផ្សារបាត់ដឹងង ស្ថិតនៅក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
– ហាង ណូណាស៊ីហ្វូតលក់គ្រឿងសមុទ្រ ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ
– ផ្សាររាត្រី មាត់ស្ទឹងព្រែកត្នោត ភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
– ហាងកាហ្វេ អាម៉ាហ្សូន (Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ស្ថិតរកាធំនៅក្នុងសង្កាត់ ក្រុងច្បារមន
– ហាងម៉ែប៉ុកឬស្សី ស្ថិតនៅក្នុងភូមិល ឃុំស្គុះ ស្រុកសំរោងទង ។
ទន្ទឹមនេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នេះ ទៅក្នុងសហគមន៍។ អាស្រ័យហេតុនេះ សូមសាធារណជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា