ភ្នំពេញ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ចេញលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ហូរ ឡាវី និងក្រុមគ្រួសារ។
ដោយបញ្ជាក់ថា, លោក ហួរ ឡាវី និងក្រុមគ្រួសារ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ !
តាងនាមថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រសោកស្តាយជាទីបំផុត ដោយទទួលបានដំណឹងអំពីមរណភាព របស់ លោកស្រី នួន សុផានី្ន ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ អំឡុងពេល សម្រាកព្យាបាលជំងឺកូវីដ-១៩។
មរណភាពរបស់ លោកស្រី ងួន សុផានី្ន គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ផងដែរ។
នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាអនេកប្បការ ចំពោះ លោកស្រី ងួន សុផាន្នី ជាមួយក្រុមគ្រួសារទាំងអស់នៃសព ដោយក្តីក្តុកក្តួល ជាទីបំផុត និងសូម ឧទ្ទិសបួងសួងសូមដួងវិញ្ញាណក្ខន្ធ លោកស្រី នួន សុផានី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក ហួរ ឡាវី និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ៕
ដោយ, សិលា