ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​(TYDA) ប្រឆាំងកូវីដ-១៩ បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីដ-១៩ បានជោគជ័យ !

ចែករំលែក៖

ភ្នំពេញ, ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានសមាគគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​(TYDA) ប្រឆាំងកូវីដ- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៩​ ខែ​មីនា​ ឆ្នាំ​ ២០២១ វេលាម៉ោង ១៥:៣០ នាទី​ បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជា​ជនជាតិចិន​ ដោយជោគជ័យបានកូនប្រុស​ ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ​។

ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

...

ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print