ភ្នំពេញ, សារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃ ព្រះរាជាណាចក្រកម្ពុជា បានជូន
លោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងូន សុផាន្នី ជាទីរាប់អាន!
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីអ្នកស្រី ងួន សុផាន្នី ដែលជាភរិយារបស់លោក បានទទួល មរណភាព នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយជំងឺកូវីដ-១៩ ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក និងក្រុមគ្រួសារសព ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ មរណភាពរបស់អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ ។
សូមវិញ្ញាណក្ខន្ធអ្នកស្រី ងួន សុផាន្នី អញ្ជើញទៅកាន់សុគតិភព កុំបីខាន ។ សូម លោក ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ៕
...
ដោយ, សិលា