មីយ៉ាន់ម៉ា៖ បាតុករ៩នាក់ស្លាប់ រដ្ឋសភាអាមេរិកអនុម័តច្បាប់ ថ្កោលទោសយោធា

ចែករំលែក៖

ការធ្វើបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមានសញ្ញាថយចុះនោះឡើយ ហើយនៅក្នុងការធ្វើបាតុកម្មកាលពីថ្ងៃទី១៩ ខែមីនា មានអ្នកស្លាប់៩នាក់បន្ថែមទៀត ដោយការប្រើហិង្សាពីកម្លាំងយោធា។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា កម្លាំងយោធាបានប្រើប្រាស់វិធានការក្តៅដើម្បីបំបែកហ្បូងបាតុករគាំទ្រលោកស្រីស៊ូជី ដែលត្រូវយោធាចាប់ឃុំខ្លួនហើយចោទប្រកាន់ពីបទល្មើសជាច្រើន អាចនឹងត្រូវជាប់គុកច្រើនឆ្នាំ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ រដ្ឋសភាអាមេរិកបានអនុម័តច្បាប់ថ្កោលទោសដល់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នៅក្នុងការបោះឆ្នោតនាថ្ងៃទី១៩ ខែមីនា ទទួលបានការគាំទ្រខ្ពស់ពីតំណាងរាស្ត្រក្នុងរដ្ឋសភា ថ្កោលទោសយោធាមីយ៉ាន់ម៉ា និងការចាប់ខ្លួនអ្នកនយោបាយសំខាន់ៗនៅក្នុងប្រទេសនេះចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១។
មកទល់ពេលនេះ មានបាតុករមីយ៉ាន់ម៉ាដល់ទៅ២៣២នាក់ ស្លាប់ និងរាប់រយនាក់រងរបួស រាប់ពាន់នាក់ត្រូវយោធាចាប់ខ្លួន។ ស្ថានភាពនៅក្នុងទីក្រុងយ៉ង់
ហ្គូនកាន់តែអាក្រក់ ខណៈដែលពលរដ្ឋនាំគ្នាសម្រុកចេញពីទីក្រុង ទៅកាន់ជនបទដើម្បីសុវត្ថិភាព ខណៈការរស់នៅក្នុងទីក្រុងមិនអាច ប្រកបមុខរបរអ្វីបានដោយសារតែ បាតុកម្ម និងអំពើហិង្សា។
នៅពេលនេះដែរប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានប្រធានាធិបតី ឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានប្រតិកម្មដែរ ក្រោយអំពើហិង្សាកាន់តែកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសក្នុងតំបន់អាស៊ាន ចាំបាច់ត្រូវតែរួមគ្នាដើម្បីជួយដោះស្រាយស្ថានភាពវិបត្តិនៅក្នុងប្រទេសក្នុងតំបន់ ៕ដោយ សាធី

...

រូបភាព៖  Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print