នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនបានករណីលួចម៉ូតូ កាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឱ្យដឹងថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសនេះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីដោយមានគ្នា២នាក់ ប៉ុន្តែម្នាក់ជាបក្ខពួកបានរត់គេចខ្លួនហើយមិនស្គាល់អត្តសញ្ញាណនោះទេ។ ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបាននៅពេលនេះមាន ឈ្មោះ ឃាន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) បានផ្សំគំនិតក្នុងអំពើលួចម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញHJ-0305 របស់ជនរងគ្រោះឈ្មោះ ម៉ាន់ ស៊ីឡែត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកមេប៉ុស្តិ៍បានឲ្យដឹងបន្តទៀតថា សម្ភារប្សល់ទុកមាន ម៉ូតូ២គ្រឿង(១-ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញHJ-0305 របស់ជនរងគ្រោះ និង២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខកណ្តាល1E-5080 , ស្នាប់ដៃ១ ដាវដែកកែច្នៃ១ដើមជារបស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print