ក្រុមពេទ្យបានបន្តចុះយកអ្នកជម្ងឺ កូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២

ចែករំលែក៖

ភ្នំពេញ, យោងតាមផេករដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ .។

សូមបញ្ជាក់ថា អ្នកជម្ងឺបានស្នាក់ នៅផ្ទះសំណាក់ គឹម សួគ៌ ក្នុង សង្កាត់ផ្សារថ្មីទី២ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបិទទ្វាផ្ទះសំណាក់ បណ្តោះអាសន្ន ដើម្បីអោយក្រុមគ្រួពេទ្យ បន្តយកសំណាក់អ្នកប៉ះពាល់ផ្សេងៗ ទៀត។

សូមជម្រាបជូនថា, ថ្ងៃនេះក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងថ្មី ៥៤នាក់ទៀត និងជាសះស្បើយ ១៨នាក់
– ករណីឆ្លងសហគមន៍ ៥៣នាក់
– អ្នកដំណើរពីបរទេស ០១នាក់។
នៅភ្នំពេញចំនួន (29)នាក់ ខេត្តកណ្ដាល (23)នាក់ ,ខេត្តព្រះសីហនុ (1)នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ -អ្នកឆ្លងសរុប= ១៦៣២ នាក់
– អ្នកជាសះស្បើយ= ៩៣៥ នាក់
– អ្នកកំពុងព្យាបាល= ៦៩២ នាក់
– អ្នកស្លាប់= ០៣ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print