ការបណ្តេញ លោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ដោយលោកស្រីអភិបាលខេត្តប៉ៃលិន បង្កើតជាចម្ងល់ច្រើន !

ចែករំលែក៖

ការបណ្តេញ លោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ដោយលោកស្រីអភិបាលខេត្តប៉ៃលិន បង្កើតជាចម្ងល់ច្រើន !

ភ្នំពេញ, លោកស្រីអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសម្រេច, ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ចំពោះលោក ខឹម មុនីកុសល បច្ចុប្បន្នបម្រើការងារជាមន្ត្រី នៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដោយមូលប្រព្រឹត្តកំហុស និងការឆ្នាំឆ្គងក្នុងវិជ្ជាជីវៈ។ ខណ:លោក លោក ខឹម យូនីកុសល បានសរសេរលើ facebook,របស់ខ្លួនថា, “បញ្ហាដែលពេទ្យប្រចាំការនៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរ
នឹងទទួល” មន្ត្រីពេទ្យជាបុគ្គលឹកស្រី ត្រូវបានបងប្អូនយើងដែលកំពុងធ្វើ ចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។
ពេទ្យប្រចាំការតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថបែបនេះទៀត។ បានមិនឆ្ងាញ់ បាយប្លូម បាយឆៅ…។ល។ មិនមែនពេទ្យគួរ
ទទួលខុសត្រូវផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយក៏មិនគួរតែពេទ្យជាអ្នករាប់រងតែឯងដែរ មន្ត្រី មកពីមន្ទីរពាក់ពន្ធ័គួរតែរួមចំណែកជួយ មិនមែនមកអង្គុយលេង face book ក្នុងតង់ និងថតរូបបង្អួតគេទេ”។

សូមបញ្ជាក់ថា, បើយោងតាមសំណេរខាងលើមិនឈានដល់ថ្នាក់ដកតំណែង ឬបណ្តេញចេញពីក្របខណ្ឌទេ យ៉ាងច្រើនត្រឹមស្តីបន្ទោសដោយផ្ទាល់មាត់ ឬធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរពីកំហុសឆ្គងរបស់ខ្លួន និងដេញដោលដោយផ្ទាល់មាត់ពីបុគ្គលមានកំហុស ជាមួយថ្នាក់ដឹកនាំ ទាញហេតុផលមកបញ្ជាក់អោយបានច្បាស់លាស់។ នេះបើតាមការលើកឡើងពីមន្ត្រីខ្លះបានជជែកគ្នា ក្នុងរបៀបលើកហេតុផល ពិភាក្សាគ្នា ដោយមិនជ្រៀតជ្រែកក្នុងការងារនេះ លក្ខណៈតាមតុកាហ្វេ ដោយរក្សាគម្លាតសង្គមផងដែរ ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ បណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ចំពោះលោក ខឹម មុនីកុសល បច្ចុប្បន្នបម្រើការងារជាមន្ត្រី នៅការិយាល័យបង្ការ និង គ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដោយមូលហេតុ «ប្រព្រឹត្តកំហុស និង ការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។ ការសម្រេចនេះ ត្រូវបានប្រពន្ធរបស់លោក ខឹម មុនីកុសល យល់ ថា «អយុត្តិធម៌ណាស់» តាមការបង្ហោះលើfacebook របស់គាត់។ ក្នុងនោះលោកស្រី យ៉ា គីមឡេង សរសេរតាមបណ្តាញសង្គម ថា «អាណិតលោកប្តីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្តេញចេញពីការងារ ។ អយុត្តិធម៌ណាស់» ។
លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា, ការសម្រេចនេះលោកស្រីអភិបាលខេត្តបានធ្វើតាមនីតិវិធីត្រឹមត្រូវ គ្រាន់តែមិនទាន់ដឹងថា បានប្រជុំក្រុមប្រឹក្សាវិន័យរបស់ខេត្តហើយឬនៅ ! ។
មន្ត្រីខ្លះបានលើកឡើងថា, អាចអនុវត្តទៅតាមប្រតិភូកម្មអំណាចដែលប្រគល់អោយថ្នាក់ក្រោមជាតិសម្រេច, ដោយមិនបាច់ស្នើមកសាមីក្រសួងនៃបុគ្គលមានកំហុសនោះ ប៉ុន្តែនីតិវិធីត្រូវធ្វើតាមគោលការណ៏ច្បាប់ គឺ”ការលុបឈ្មោះមន្ត្រីរាជការដោយមូលហេតុបញ្ឈប់ពីការងារដោយបង្ខំ” ។
មន្ត្រីបានបញ្ចេញជាយោបល់ថា, ការលុបឈ្មោះមន្ត្រីរាជការដោយមូលហេតុបញ្ឈប់ពីការងារដោយបង្ខំ គឺជាការអនុវត្តទណ្ឌកម្មខាង វិន័យដែលបានកំណត់នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តវិន័យចំពោះមន្ត្រីរាជការស៊ីវិល។
ការលុបឈ្មោះមន្ត្រីរាជការដោយមូលហេតុបញ្ឈប់ពីការងារដោយបង្ខំ ត្រូវបានអនុវត្តចំពោះ មន្ត្រីរាជការដែលបានប្រព្រឹត្តកំហុសនិងការឆ្នាំឆ្គងក្នុងវិជ្ជាជីវៈ។ ជាគោលការណ៍ ការចោទប្រកាន់អំពី ការប្រព្រឹត្តកំហុសដើម្បីលុបឈ្មោះដោយមូលហេតុបញ្ឈប់ពីការងារដោយបង្ខំត្រូវមានការអង្កេតជាមុនសិន។
និងមានយោងឯកសារតម្រូវ របាយការណ៍ស្តី-ពីលទ្ធផលនៃការស៊ើបអង្កេត
-កំណត់ហេតុរបស់ក្រុមប្រឹក្សាវិន័យ
-ឯកសារពាក់ព័ន្ធផ្សេងទៀត។
ទោះមានការលើកឡើងយ៉ាងណាក៏ដោយ អង្គភាព”នគរដ្រេហ្គន”មិនអាចសុំការបំភ្លឺបានទេពីនាយករដ្ឋបាលសាលាខេត្ត, អ្នកនាំពាក្យសាលាខេត្ត និងលោកស្រីអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ ។
ក្នុងករណីលោក ហ៊ុន ម៉ានិត បានមានប្រសាសន៍តាម Telegram យ៉ាងដូច្នេះថា, សូមបញ្ជាក់បន្តិច! ពេលនេះគឺជាពេលដើម្បីប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ហើយអ្វីក៏ដោយ បើសិនជាក្នុងករណី មានខុសឆ្គង គួរតែណែនាំ។ ប៉ុន្តែពេលដែលខ្ញុំអានខ្លឹមសារនៅក្នុងកាសែតនេះ ខ្លាចមិនត្រូវការពិត ឬមិនពិត គ្រាន់តែគាត់លើកពីបញ្ហាខ្វះខាតនៅឯមណ្ឌលចត្តាឡីស័ក ដែលយើងត្រូវយកចិត្តទុកដាក់បំពេញបន្ថែម ដែលថាអោយពេទ្យគាត់ដើរចូលមកទាំងអស់ តែម្តងអត់ទេ យើងត្រូវការបែងចែក តួនាទីភារកិច្ចទាំងអស់គ្នា ពេទ្យគ្នាហត់ណាស់ តាំងពីយូរមកហើយ ហើយបើសិនជាក្នុងករណីហ្នឹង ក្នុងកាសែតបកស្រាយហ្នឹងពិតប្រាកដមែន អត់មានអីផ្សេងទៀតនោះ អ្វីដែលយើងធ្វើនេះ គឺនឹងអាចរាលដាលទៅផ្សេងទៀត រាលដាលទៅដល់ !..ពិសេសសតិអារម្មណ៍ ! របស់អ្នកដែលជួរមុខ ដែលកំពុងតែប្រយុទ្ធ ១ឆ្នាំជាងហើយ ដែលគាត់លះបង់ ចឹងអោយគិតគូរមើលឡើងវិញ ខ្ញុំមិនដឹងថារឿងនេះជាក់ស្ដែងវាយ៉ាងម៉េចទេ ។
ដោយឡែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា, «ពេលនេះមិនមែនជាពេលរើសអើង ហើយពេលនេះ ក៏មិនមែនជាពេលទម្លាក់កំហុស។ ផ្ទុយទៅវិញ ពេលនេះ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្ត។ ជាងនេះទៅទៀត ពេលនេះ ជាពេលដែលយើងត្រូវក្លាហាន ទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន ណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច»។
ក្នុងករណីបណ្តេញ លោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ដោយលោកស្រីអភិបាលខេត្តបៃលិន មានមជ្ឈដ្ឋានជាច្រើនរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ បានលើកឡើងថា, សម័យជំងឺកូវីដ-១៩ កំពុងរាតត្បាត, ក្រុមគ្រូពេទ្យត្រូវបានលើកទឹកចិត្ត ខណ:ពួកគាត់បានលះបង់ ទាំង កម្លាំងកាយចិត្ត ចំណេះដឹង ពេលវេលា ស្ទើរតែគ្មានពេលទទួលទានដំណេក បាយ ទឹក យ៉ាងស្រស្រាក់សស្រាំ ។ ផ្ទុយទៅវិញបើគាត់មានកំហុសត្រឹមការសរសេរសារបង្ហោះប៉ុណ្ណឹងគួរតែមានការអាព្យាស្រ័យ (ជាការអប់រំ ,ស្តីបន្ទោស ,ធ្វើកិច្ចសន្យា នោះបានហើយ)។ ពិសេសត្រូវស្រាវជ្រាវថាតើ ការសរសេររបស់គាត់ ត្រឹមត្រូវ ពិតប្រាកដ ឬអត់នៅកន្លែងធ្វើចត្តាឡីស័កហ្នឹង ? បើពិតកែលម្អ ដោយសារគាត់សរសេរក្នុងន័យស្ថាបនា ប៉ុន្តែបើំគាត់មានកំហុសលើសពីនេះ នោះជាបញ្ហាផ្ទៃក្នុងផ្សេងរបស់ថ្នាក់ដឹកនាំ មានវិធានការណ៍តាមនីតិវិធី៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print