ភ្នំពេញ, ដើម្បីជាវិធានការបង្ការកុំឱ្យមានការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទាំង យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ បន្តដំណើរការបង្រៀន រៀនតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីដូចបានជម្រាបជូនខាងលើសូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យ បានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
...
ដោយ, សិលា