បើកម៉ូតូជែងរថយន្តមិនគិតពីគ្រោះថ្នាក់ទៅទាក់ដៃចង្កូតជាមួយឡំប្រឺតាដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនវ៉ាជែងរថយន្តមិនផុតទៅទាក់ដៃចង្កូត ជាមួយមឡំប្រឺតា បណ្ដាលឲ្យដួលបោក ក្បាលស្លាប់ក្រោយពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជិតផ្សារឃ្លាំងរំសេវថ្មីសែនសុខ ភូមិបា យាប សង្កា់ត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផល សុភាព អាយុ៣១ឆ្នាំ មុខរបរសន្តិសុខផ្សារឃ្លាំងរំសេវថ្មី សែន សុខ ស្នាក់នៅភូមិតាអោក ឃុំឈ្វាំង ស្រុក ពញាឮ ខេត្តកណ្តាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Z-8855 តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងមិនផុត ក៏ប៉ះដៃចង្កូតជាមួយកញ្ចក់ ឡំប្រឺតា បណ្ដាលឲ្យដួលបោកក្បាល ស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរ ពេទ្យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ស្វែងរកបងប្អូនជនរងគ្រោះ រួចហើយធ្វើលិខិត ប្រគល់ម៉ូតូ និងសពឱ្យ សាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាម ប្រពៃណី ៕

ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print