សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​ ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់​ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។ 

៣ការពារ (ពាក់ម៉ាស់, លាងដៃនឹងសាប៊ូ​ អាល់កុល ឬជែល, រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលចាប់ពី​ ១.៥ម៉ែត្រឡេីងទៅឱ្យបានគ្រប់ៗគ្នា​ គ្រប់ទីកន្លែង), ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ និងប្រេីម៉ាស៊ីនត្រជាក់ច្រេីនពេក,​ កុំទៅកន្លែងមានមនុស្សច្រើនកុះករ,​ កុំចាប់ដៃគ្នា​ កុំប៉ះពាល់គ្នា​ កុំកៀកស្មាគ្នា​ កុំអោបគ្នាជាដេីម)៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print