ដង្ហែក្បួនព្យុហយាត្រានៅអាមេរិក ប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី និងបង្ហាញពីការសាមគ្គីភាព

ចែករំលែក៖

នៅថ្ងៃទី២០ ខែមីនា(ពេលវេលាអាមេរិក) ពលរដ្ឋរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខអគារតំណាងរាស្ត្ររដ្ឋ Georgia បង្ហាញពីការគាំទ្រដល់សហគមន៍ជនជាតិដើមកំណើតអាស៊ី នៅក្នុងទឹកដីអាមេរិក។
ជាមួយគ្នានេះដែរ នៅទីក្រុងញូវ
យ៉កក៏មានការដង្ហែក្បួនសាមគ្គី ជាតិសាសន៍ គាំទ្រពលរដ្ឋអាស៊ី បញ្ចប់ការរើសអើងជាតិសាសន៍។ កន្លងមក នៅថ្ងៃទី១៦ខែមីនា មានករណីបាញ់ប្រប្រហារ៣កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ ក្នុងនោះមានជនជាតិអាស៊ីដល់ទៅ៦នាក់។
ការបាញ់ប្រហារកើតឡើង ក្រោយមួយឆ្នាំដែលអំពើហិង្សាកើតឡើងសំដៅទៅលើក្រុមជនជាតិអាស៊ី ក្រោយពេលអតីតប្រធានាធិបតី និងបណ្តាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋបានចាត់ទុកថា ពលរដ្ឋអាស៊ីជាប្រភពនៃការចម្លងកូវីដ-១៩ ក្នុងទឹកដីអាមេរិក ។ មិនតែប៉ុណ្ណោះអតីតប្រធាធិបតីដូណាល់ត្រាំ បានហៅវីរុសកូវីដ-១៩ ថាជា វីរុសចិនទៀតផង។
ពលរដ្ឋដែលចូលរួមដង្ហែក្បួននៅថ្ងៃទី២០ខែមីនានេះបានគ្រវីទង់ជាតិ អាមេរិក និងលើកស្លាកបដាមានអក្សរថា«យើងខ្ញុំមិនមែនជាវិរុស» «បញ្ចប់ការរើសអើងជនជាតិអាស៊ី» ។ អ្នកដឹកនាំកម្មវិធីដង្ហែក្បួនសាមគ្គី ធ្វើឡើងដោយតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ តំណាងរដ្ឋ Georgia គឺលោក Raphael Warnock និងលោក Jon Ossoff ។ នៅក្នុងពីធីនោះក៏មានការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះចំនួន១នាទីផងដែរ ៕ដោយ សាធី

...

រូបភាព៖ THX/ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print