Update ៖លោក ម៉ម ប៊ុនហេង៖​ ចំនួនអ្នកឆ្លងកូវីដ១៩ នៅថ្ងៃនេះដោយសារបញ្ហាបច្ចេកទេស សូមប្រកាសធ្វើការកែតម្រូវ មិនមែនឆ្លង​ ៥៨នាក់នោះទេ គឺឆ្លងត្រឹមតែ៤៨នាក់ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ​៖ បេីតាមការ​អះអាងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ដោយសារបញ្ហាបច្ចេកទេសស្ទួនលេខ​ នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ​២០២១នេះ​ សូមប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះមិនមែន៥៨នាក់នោះទេ គឺឆ្លងត្រឹមតែ៤៨នាក់ប៉ុណ្ណោះ។ ចំណែក​អ្នកជំងឺជាសះស្បេីយចំនួន​ ១៥នាក់​ដដែល​។

លោករដ្ឋមន្ត្រី​ ម៉ម ប៊ុនហេង​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលក្រសួងប្រកាសនៅព្រឹកនេះ តាមពិតមិនមែនចំនួន៥៨នាក់នោះទេ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ ព្រោះតែបញ្ហា Error បច្ចេកទេសបន្តិចទើបមានការភាន់ច្រឡំបែបនេះ»។ ហើយ​បន្តិចទៀតនេះ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសព័ត៌មានថ្មី ដើម្បីកែតម្រូវសេចក្តីប្រកាសព័ត៌មានចាស់ អំពីតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានប្រកាសខុសតួលេខនៅព្រឹកមិញនេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print