ទោះបីជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចក៏ដោយ! ត្រូវ​តែប្រុងប្រយ័ត្ន ខណៈអាជ្ញាធរចិន​រកឃើញករណីឆ្លងជាលើកដំបូងក្នុងស្រុក

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនPeople’s Daily នៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ​២០២១​ អាជ្ញាធរ​ចិន រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាលើកដំបូងចាប់តាំងពីខែកុម្ភៈមក​ គឺជាបុគ្គលិកមន្ទីរពេទ្យ ដែលធ្លាប់ចាក់វ៉ាក់សាំងចំនួន ២លើករួចមកហើយ។

បើតាមអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍នៅថ្ងៃទី១៨ ខែមីនាថា មានករណីឆ្លងក្នុងស្រុកលើកដំបូង បើគិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈមក។ ព្រោះ​តែអ្នកជំងឺរូបនេះ គឺជាអ្នកប្រមូលសំណាកនៅកន្លែងដាក់ចត្តាឡីស័ក ក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងទីក្រុង Xian។​ មិនតែប៉ុណ្ណោះ​ គាត់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនពីរលើករួចមកហើយ នាពេលកន្លងមក។ ចំណែកបុគ្គលិកចំនួន ៣៣នាក់ផ្សេងទៀត ដែលពាក់ព័ន្ធជាមួយអ្នកជំងឺ ត្រូវយកទៅធ្វើតេស្ត និងមានលទ្ធផលអវិជ្ជមានទាំងអស់ ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ យ៉ាងណាមិញ អ្នកជំនាញចិន កន្លងមកមិនបានច្រានចោលឡើយថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មិនអាចការពារកូវីដ-១៩ បាន ១០០ភាគរយឡើយ ដោយវ៉ាក់សាំងចិន អាចការពារបានជាង៩០ ភាគរយ មិនឱ្យអ្នកជំងឺវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ ហើយមានកម្រិតការពារចំនួនច្រើនជាង ៧០ភាគរយ។ ជាក់ស្ដែង​ក្នុងន័យនេះ ការចាក់វ៉ាក់សាំងហើយក៏ដោយ ក៏នៅតែមានលទ្ធផលឆ្លងកូវីដ-១៩ បានដដែល ប៉ុន្តែគ្រាន់តែអាចការពារក្នុងការវិវត្តទៅរកសភាពធ្ងន់ធ្ងរ ជាងអ្នកមិនបានចាក់វ៉ាក់សាំង។

សូមជម្រាបថា​ ប្រទេស​ចិន​ មកទល់ពេលនេះ មានវ៉ាក់សាំងក្នុងស្រុកចំនួន ៤ប្រភេទ ដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ក្នុងនោះមានដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុនCanSino Biologics, វ៉ាក់សាំងក្រុមហ៊ុន Sinopharm, វ៉ាក់សាំងSinovac និងវ៉ាក់សាំងរបស់វិទ្យាស្ថានអតិសុខុមសាស្រ្ដនៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​នេះ ចិនមានករណីឆ្លងកូវីដ-១៩ ចំនួនជាង ៩ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ៤ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៨៥២៨៩នាក់៕ដោយ​៖ស​ តារា​

រូបភាព​៖​ គ្រូពេទ្យចិន_ចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួន

...

រូបថត​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print