ប្រាក់បានមកដោយងាយទៅវិញដោយស្រួល

ចែករំលែក៖

info_image_import_15512

គ្រួសារលោក Jack Whittaker បានត្រូវឆ្នោត រង្វាន់ធំរហូតដល់ទៅ​៣១៤,៩០០,០០០ លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីមួយរូបក្នុងមួយពព្រិចភ្នែកប៉ុន្តែ៤ឆ្នាំក្រោយមកប្រាក់ទាំងនោះ​ត្រូវរលាយទៅវិញទាំងអស់ទាំងអាយុជីវិតគ្រួរសាផងដែរ។ ចាប់តាំងពីពេលត្រូវឆ្នោតគ្រួសារបស់លោកមានអ្នកស្លាប់ជាបន្តបន្ទាប់។

លោក​Jack Whittaker​ ក៏ជាអ្នករកស៊ីទទួលបានជោគជ័យមួយរូបក្នុងសង្គម មុនពេលលោកត្រូវឆ្នោតPowerballជាង​៣១៤លានដុល្លារអាមេរិក​កាលពីថ្ងៃខែធ្នូឆ្នាំ​២០០២។ លោកបានក្លាយជាមហាសេដ្ឋីក្នុងមួយពព្រិច​ ជួយឲ្យជីវិតរបស់លោកនិងគ្រួរសាលេចមុខមាត់យ៉ាងខ្លាំង។

ប៉ុន្តែក្រោយរយៈពេល​៨ខែដែលបានត្រូវឆ្នោតមក​ លោកJack Whittaker​ក៏បានបាត់បង់រថ​យន្តមួយគ្រឿងមានតម្លៃ៥៤៥,០០០ដុល្លារ ក្នុងពេលដែលលោកបានទៅកម្សាន្តនៅរង្គសាលមួយ។ មិនត្រឹមតែប៉ុណ្ណោះស្រីៗនៅទីនោះមានបង្ខំឲ្យលោកផឹកស្រាស្រវឹងជោគក៏បានលួចលុយអស់ជាច្រើនទៀតផង។

...

នៅខែកញ្ញាឆ្នាំ​2004 មិត្តប្រុសរបស់ចៅស្រីលោកស្លាប់ដោយ ប្រើថ្នាំញៀនជ្រុល ចំណែកចៅស្រីបង្កើតក៏បានស្លាប់នៅក្នុងផ្ទះមិត្តភក្តិរយៈពេល៣ខែក្រោយមក។ចំណែកកាស៊ីណូ​ដែលជំពាក់បំណុល​លោក1,5លានដុល្លារក៏ស្រាប់តែបិទទ្វារ ។ អ្វីដែលឈឺចាប់ជាងនេះនោះគឺកូនស្រីរបស់លោកក៏បានស្លាប់ដោយសារជម្ងឺ។មិនត្រឹមតែប៉ុណ្ណោះ លោក​Jack Whittaker ត្រូវគេប្តឹងឡើងទៅតុលាការ ពីបទល្មើសផ្សេងៗធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកទាំងប៉ុន្មានដែលចូល​មកដោយស្រួលក៏បាន«ពាក់មូកដើរចេញទៅទាំងអស់»ដោយគ្មានការអាឡោះអាល័យ៕ ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print