ការដង្ហែរក្បួនបាតុកម្មដោយសន្តិវិធីរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ា នៅទីក្រុង Mandalay ទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។
សារព័ត៌មាន AP បានផ្សាយថា ការធ្វើបាតុកម្ម ពីសំណាក់ក្រុមគ្រូពេទ្យ គឺជាការចាប់ផ្តើម បាតុកម្មថ្មីមួយទៀតនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរ បាតុកម្មប្រឆាំង ការធ្វើរដ្ឋប្រហារពីសំណាក់ពលរដ្ឋនៅទូទាំងប្រទេសនៅតែបន្ត ។
ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងក្រុមនិស្សិតពេទ្យ ស្លៀកឈុកស(ឯកសណ្ឋានពេទ្យ) ដង្ហែរក្បួននៅទីក្រុង Mandalay ដោយស្រែកពាក្យស្លោកប្រឆាំង ការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។ ក្រុមបាតុករប្រឆាំងការចាប់ខ្លួនលោកស្រីអោងសានស៊ូជី និងមន្ត្រីស៊ីវិលជាច្រើនរូបទៀតពីកម្លាំងយោធា។
ទីក្រុង Mandalay គឺជាទីក្រុងដែលប្រមូលផ្តុំបាតុកម្មប្រឆាំងរដ្ឋាភិបាលច្រើនជាងគេបំផុត។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ការធ្វើបាតុកម្មថយចុះ ហើយការធ្វើបាតុកម្មប្រឈមនិងអំពើហិង្សា ជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។
ក្រុមវិស្វះក នៅទីក្រុង Mandalay នៅថ្ងៃទី២១ខែមីនាក៏បានរៀបចំធ្វើ«បាតុកម្មគ្មានមនុស្ស» ជាយុទ្ធសាស្ត្រពេញនិយម ដោយរៀបស្លាក់បដា នៅតាមទីសាធារណៈ។ ការធ្វើបាតុកម្ម ពីសំណាក់ពលរដ្ឋមីយ៉ាន់ម៉ាទទួលបានការគាំទ្រពី សហគមន៍អន្តរជាតិ។មកទល់ពេលនេះ មានបាតុករ២៤៧នាក់ស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ។ ជាមួយគ្នានេះ ក៏មានមុស្ស២៣៤៥នាក់ ត្រូវយោធាចាប់ខ្លួន និងចោទប្រកាន់ទោស ៕ ដោយ៖សាធី
បុគ្គលិកពេទ្យបានធ្វើការតវ៉ានៅព្រឹកថ្ងៃទី ២១ ខែមីនា។ រូបភាព៖Thai PBS World