នគរបាលខេត្តតាកែវរកឃើញការដាំកញ្ឆាខុសច្បាប់ចំនួន ៤៤,៦៩២ដើម ស្មើនឹង១៣១ទីតាំង

ចែករំលែក៖

ខេត្តតាកែវ៖ ដើមកញ្ឆាដាំខុសច្បាប់ចំនួន ៤៤,៦៩២ដើម ស្មើនឹង១៣១ទីតាំង ត្រង់ចំណុចខ្នងបន្ទាយចាស់ ជ្រោះឬស្សី អ្នកតាចិនខាងជើងឈាងខាងលិចភ្នំបាយ៉ង់កោ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការណែនាំចង្អុលបង្ហាញពីលោក អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងការណែនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្ត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះ លោកវរសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោកវរសេនីយ៍ឯក សូ ភី ស្នងការរងទទួលការងារព្រំដែន ព្រមទាំងមានការចូលរួមសហការពីលោកអភិបាល អភិបាលរងស្រុក លោកនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកអធិការនគរបាលស្រុកគិរីវង់ និងផ្នែកសឹករងស្រុក បានដឹកនាំកម្លាំងចុះដកនិងដុតកំទេចចោល៕

12799126_1672857516320731_7109389949075436243_n

12798961_1672857566320726_2254518163113935823_n

12814326_1672857549654061_6861326300517268223_n

12794457_1672857589654057_5487402776357763448_n

12803227_1672857539654062_4616490116200576312_n

12798982_1672857602987389_2246976723415755666_n

12809603_1672857692987380_2876104315319767928_n

10455840_1672857682987381_7242481562352442741_n

12809758_1672857719654044_7009644996165595674_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print