បុរស៣នាក់ស្រវឹងស្រានិងទើបតែចេញពីច្រៀងខារ៉ាអូខេឌីយ៉ាម៉ង់ ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត តែសំណាងល្អរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរស​៣​នាក់​ចេញពី​ផឹកសីុ​និង​ច្រៀង​ខារ៉ាអូខេ​នៅ ​ឌី​យ៉ា​ម៉​ង់​ ខារ៉ាអូខេ​ក្បែរ​ស្ពានដែក​ចំការ​ដូង​ក្នុងស្ថានភាព​ស្រវឹង​ឡើងជោកជាំ​និងបានបើករថយន្ត​​ទៅបុក​ពំនូក​ថ្ម​ដែល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ចាក់គរ​នៅតាម​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ​ក្រឡាប់​ផ្ងារជើង​ឡើងលើបណ្ដាលឲ្យ​រងរបួស​ស្រាល ។

ក្នុងហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១ និង២០យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​មិីនា ឆ្នាំ​២០១៦ នៅ​ទល់មុខ​វត្ត​ធុង​ដុ​ង្គ​ចំការ​ដូង ផ្លូវ​លេខ​២១៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោរ ។​

តាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​បុរស​៣នាក់ អាយុប្រមាណ​ជា​៤០​ឆ្នាំ បើករថយន្តបង្កម៉ាក ​រ៉េ​ហ្វ័​រ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ កណ្ដាល 2A-4006 ធ្វើដំណើរ​តាម​ផ្លួ​វ ២១៧ ទិសដៅពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាងលឿន​ ដោយ​ក្នុងស្ថានភាព​ស្រវឹងស្រា ដែលទើបនឹង​ចេញពី​ផឹកសីុនិងច្រៀង​ខារ៉ាអូខេ ហើយបានធ្វើដំណើរ​ត្រឡប់ទៅផ្ទះ វិញ​នៅ​ខេត្តកំពង់ស្ពឺ​ ខណៈពេល​មកដល់​ចំណុច​ខាងលើ​ ក៏បាន​រេ​ចង្កូត​ទៅបុក​និង​ពំនូក​ថ្ម​អង់​ឌឺ ដែល​គេ​ចាក់គរ​ទុក​ធ្វើ​ផ្លូវ បណ្តាលឲ្យ​រថយន្ត​ហោះ​ក្រឡាប់​ផ្ងារជើង ​ឡើងលើធ្វើ​ឲ្យ​រថយន្តក្រ​ពិត​ដំបូល និង​បែក​កញ្ចក់​ខាងមុខ  រងរបួស​រលាត់​ដៃជើង​ស្រាល ទាំងបី​នាក់​។ ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​បាន​ជួល​អ្នកដំណើរ​តាមផ្លូវ​ឲ្យ​ជួយ​ទាញ​រថយន្ត ត្រលប់មក​ធម្មតា​វិញ ។​

ក្រោយពេល​កើតហេតុ ដោយសារតែរថយន្តបង្កនោះមិនមាន​ប៉ះពាល់ ដល់​ទ្រព្យសម្បត្តិ​សាធារណៈ ក៏​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​មក​ស្ទូច យកទៅ​ជួសជុល​ដោយ​ខ្លួនឯងតែម្ដង ៕

IMG_1483

IMG_1482

IMG_1481

IMG_1480

IMG_1479

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print