នាយឧត្តមសេនីយ៍ នាង ផាត ចុះសិក្សាដោះស្រាយបញ្ហានិងស្រង់នាវាដែលលិចក្នុងបាតទន្លេនៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម÷ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានអញ្ជើញបើកកិច្ចប្រជុំស្តីអំពីនីតិវិធីស្រង់នាវាចម្បាំងដែលមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនតោន នៅទន្លេខេត្តកំពង់ចាម។

កិច្ចប្រប្រជុំនេះ បានប្រព្រឹត្ត
នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានស្ថិតនៅវត្តមាន់១០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិចនៅ ក្នុងទន្លេកាលពីសម័យសង្គ្រាម ស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំ មុន ដោយមានការចូលរួមពីសំណាក់លោក ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងមាន ការចូលរួមពីក្រុមការងារ និងមន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print