តារាម្តែងស្រស់សោភា ស្រីពីនដេកភ័យខ្លួនក្រោយម្តាយរកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនិងទស្សនិកជនក្រោយពីតារាសម្តែងអ្នកនាង កែវ ពេជ្រពិសី ហៅស្រីពីន កំពុងដេកភ័យរងចាំលទ្ធផលសំណាក ខណៈពេលម្តាយរបស់នាងត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ហើយនៅព្រឹកនេះ។
តារាសម្តែងស្រីរូបនេះបានបញ្ចាក់ថា ថ្ងៃនេះថា ម្តាយរបស់នាងត្រូវបានរកឃើញមានវិជ្ជមានកូវីដកាលពីយប់មិញ បន្ទាប់ពីយកសំណាក់ទៅពិនិត្យកាលពីម្សិលមិញ។ ក្រៅពីនេះនាងក៏បានបញ្ចេញសារយ៉ាងកម្សត់អមដោយវីដេអូអំពីស្ថានភាពជំងឺម្តាយដែលបាននិងកំពុងសម្រាកព្យាបាលនៅលើគ្រែពេទ្យ ។ តារាស្រីរូបនេះបញ្ជាក់បន្ថែមផងដែរដែរថាពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោបានមកទទួលយកម្តាយរបស់នាងទៅព្យាបាលហើយចំណចែករូបនាងនៅបន្តរងលទ្ធផលធ្វើតេស្តតាមក្រោយ ហើយនាងសូមបួងសួងដល់ទេវត្តាតាមជួយថែរក្សាម្តាយរបស់នាងផង ហើយនាងក៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់សម្រាប់ការមើលថែម្តាយនាង។ទោះជាយ៉ាងណាតារាស្រីរូបនេះនៅមិនតាន់ច្បាស់នៅឡើយអំពីប្រភពនៃជំងឺដែលម្តាយនាងបានឆ្លងប៉ុន្តែនាងបានស្នើសុំដល់អ្នកដែលធ្លាប់ពាក់ព័ន្ធម្តាយរបស់ខ្លួនអោយប្រញាប់ទៅពិនិត្យសំណាក ដើម្បីស្វែងរកមេរោគកូវីដ១៩និងបន្តធ្វើចត្តាឡីស័ក្កិដើម្បីតាមដានសុខភាពផងដែរ។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print