ភ្នំពេញ៖ នៅតាមសាលាបឋមសិក្សានានាចំនួន១២ ក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយស្តីពីសកម្មភាពវិស័យរបស់កាកបាទក្រហមកម្ពុជាជូនដល់កុមារាកុមារីសិស្សានុសិស្ស ជាបេក្ខជនប្រឡងគំនូរកុមារសរុបចំនួន៦០០នាក់ (ក្នុងមួយខណ្ឌចំនួន៥០នាក់) នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ដែលការប្រឡងនឹងប្រព្រឹត្តធ្វើទៅនៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ។
ក្នុងការផ្សព្វផ្សាយនោះមានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពី លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មាធិការសាខា ។
ការប្រឡងគំនូរកុមារនេះគឺ ដើម្បីអបអរសាទរទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ។
កាកបាទក្រហមកម្ពុជាតែងតែបានបញ្ជ្រាបការយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
ជាពិសេសគឺបណ្តុះគំនិត ទឹកចិត្តមនុស្សធម៌ ធ្វើអោយស្រលាញ់មនុស្សជាតិក្នុងចំណោមកុមារ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត ៕
ដោយ៖ សុវណ្ណារ៉ា