រដ្ឋបាលរាជធានីភ្នំពេញបើទោះបី ជំងឺកូវីដ- ១៩ កំពុងរាតត្បាតយ៉ាងណាក្តីតែការធ្វើផ្លូវការ ស្តារប្រឡាយ ធ្វើស្ពាន នៅតែបន្ត ព្រោះជិត ដល់រដូវវស្សាហើយ

ចែករំលែក៖

ភ្នំពេញ៖ តំណាងអភិបាលរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ២២ មីនា ឆ្នាំ២០២១នេះថា៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងក្តី តែការធ្វើផ្លូវ ស្តារប្រឡាយ ធ្វើស្ពាន អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើព្រោះថា រដូវវស្សាជិតមកដល់ហើយ ។

    លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបន្តថា៖ ជាក់ស្តែងកាលពីថ្ងៃទី២២ មីនា ២០២១នេះ ដោយអនុវត្តទៅការណែនាំនិងចង្អុលបង្ហាញរបស់លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញបានបើកការដ្ឋានធ្វើស្ពាន ចំនួន៧កន្លែង នឹងបុកស៊ីផាយនៅចំណុចណាមានប្រជាពលរដ្ឋរស់នៅច្រើនតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយមេទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

     លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ មីនានេះ បានមានប្រសាសន៍ថា៖  ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរខណ្ឌពោធិ៍សែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល មានទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលយើងស្តារបាន៩០ភាគរយ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិសាស្ត្រ ខណ្ឌមានជយ័ទៅកាន់បឹងជើងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់អាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរឹតធំ។

    លោកសាំ ពិសិដ្ឋ បានបន្តទៀតថា៖ ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះយើងត្រូវដាក់លូប្រអប់បណ្តោះសិន ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹក ភ្លៀងនារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋរស់នៅច្រើននោះយើងត្រូវបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ចូលប្រឡាយផងដែរ។

    សូបញ្ជាក់ថា៖ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន ៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ទំហំ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕

    

ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print