បាញ់ប្រហារនៅក្នុងផ្សារទំនើបអាមេរិក ស្លាប់៦នាក់

ចែករំលែក៖

កម្លាំងប៉ូលិសទីក្រុង Boulder បានបញ្ជាក់ថា មានខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅក្នុងផ្សារទំនើប King Soopers នៅតាមវិថី Table Sesa បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ កម្លាំងប៉ូលិសបានអំពាវនាវដល់ពលរដ្ឋកុំទៅកាន់តំបន់ខាងលើ។ ប្រព័ន្ធផ្សព្វផ្សាយអាមរិក បានដកស្រង់សម្តីមន្ត្រីប៉ូលិសក្នុងតំបន់ដែលបានឲ្យដឹងនៅថ្ងៃទី ២២ខែមីនា(ពេលវេលាក្នុងតំបន់)ថាមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបស្ថិតនៅទីក្រុង Boulder រដ្ឋ Colorado ។ តាមព័ត៌មានជាបឋមមានមនុស្ស៦នាក់ស្លាប់។ អភិបាលរដ្ឋ Colorado លោក Jared និងអភិបាលក្រុង Boulder លោក Sam Weaver បានចាត់ទុកថានោះជាសោកនាដកម្មដ៏រន្ធត់នៅក្នុងតំបន់។ វីដេអូដែលបណ្តាញទូរទស្សន៍ក្នុងតំបន់បានផ្សាយឃើញថា មានកម្លាំងប៉ូលិសជាច្រើនមានវត្តមាននៅជុំវិញផ្សារទំនើបខាងលើ ។ ជាមួយគ្នានេះក៏មានថយន្តសង្គ្រោះចំនួន៦គ្រឿងនៅកន្លែងកើតហេតុដែរ។ ជាមួយគ្នានោះក៏មានបុរសម្នាក់ត្រូវប៉ូលិសចាប់ដាក់ខ្នោះដោយមានប្រឡាក់ឈាមផងដែរ បញ្ជូនចេញពីផ្សារទំនើប។ សាក្សីពីរនាក់នៅកន្លែងកើតហេតុបាននិយាយទៅកាន់សារព័ត៌មាន The Denver Post ថា ពួកគាត់បានឃើញជនដៃដល់ប្រដាប់ដោយកាំភ្លើងដើរចូលតាមទ្វារផ្សារ ហើយចាប់ផ្តើមបាញ់តែម្តង។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនៅឡើយទេ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវលើករណីខាងលើ ថាតើមានជាប់ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍អាស៊ីដែរឬទេ។ សកម្មភាពបាញ់ប្រហារខាងលើកើតឡើង ក្នុងពេលដែលមានបាតុកម្មជាច្រើនកើតឡើងនៅអាមេរិកប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី បន្ទាប់ពីមានការបាញ់ប្រហារទៅលើហាងម៉ាស្សា ស្ប៉ារបស់ជនជាតិអាស៊ី បណ្តាលឲ្យជនជាតិអាស៊ី៦នាក់ក្នុងចំណោម៨នាក់ស្លាប់៕ ដោយ សាធី

រូបភាព៖TTXVN-VNA

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print