លោកស្រី ម៉ែន សំអន​ ផ្ញើ​លិខិត​គាំទ្រ និងកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តយុវជនសមេ្ដចតេជោ (T.Y.D.A) ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ​២០២១នេះ​ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើ​លិខិត​មួយ​ ក្នុងនាមខ្ញុំជាស្រ្តីខ្មែរមួយរូប ខ្ញុំសូមគាំទ្រ និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសមេ្ដចតេជោ (T.Y.D.A) និងជាប្រធានក្រុមដឹកនាំគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ ដែលបានយកអស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងសមត្ថភាព ពិសេសបានលះបង់ពេលវេលានៃការរស់នៅថែទាំបុត្រធីតា និងស្វាមី ជាទីស្រឡាញ់ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុ បង្ការ ការពារ ជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងឋានៈមេបញ្ជាការកងទ័ពអាវស លើសមរភូមិប្រយុទ្ធ ប្រឆាំងជាមួយសត្រូវរួមរបស់ពិភពលោក គឺជាជំងឺឧត្បាតផ្លូវដង្ហើមថ្មី ដែលយើងបានដឹងគ្រប់ៗគ្នាថា ជំងឺកូវីដូ-១៩។

សូម​អាន​ព័ត៌មាន​លម្អិត​មាននៅក្នុងលិខិតរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print