លោក ឌី រ័ត្នខេមរុណ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ ដែលមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃពុធ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ក្នុង​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១នេះ ក្នុងរដ្ឋបាលខណ្ឌមានជ័យ មានចំនួន ១ទីតាំងសម្រាប់ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ និងលោក ឡុង សត្យា ក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ចាំផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចាប់ពីអាយុ ៦០ឆ្នាំ ឡើងទៅ និងបានឧបត្ថម្ភ នូវបាយ និងទឹកសុទ្ធ ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ-១៩ នៅមណ្ឌលសុខភាពស្ទឹងមានជ័យនេះផងដែរ ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print