Update: តារាចម្រៀង​ពេជ្រ​សោភា​និង​ដា​វី​ដ​ ក៏​ដូច​ផលិតកម្ម​ហង្ស​មាស​ប្រឈម​ រិះគន់​ធ្ងន់ធ្ងរ​ករណី​ «បទ​ស្អាត​ជា​និច្ច​»

ចែករំលែក៖

ភ្នំពេញ​៖​ ទន្ទឹម​នឹង​ក្រសួង​ព័ត៌មាន​ បាន​ចេញ​សេចក្ដីជូនដំណឹង​ហាម​មិន​ឱ្យ​ ម្ចាស់​ស្ថានីយទូរទស្សន៍​ និង​វិទ្យុ​ទាំងអស់​ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​“​ស្អាត​ ជា​និច្ច​”​របស់​អ្នក​នាង​ពេជ្រ​ សោភា​ ក្នុង​ ផលិតកម្ម​ហង្ស​មាស​ ដោយ​បទ​ចម្រៀង​ និពន្ធ​ថ្មី​នេះ​ ប្រាសចាក​ពី​អត្ថន័យ​ដើម​និង​ ជះ​ឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​ជា​ទំញំង​ ស្នង​ឫស្សី​ មិន​ត្រឹមតែ​មជ្ឈដ្ឋាន​មហា​ ជន​ផ្ដោត​ការ​ចាប់អារម្មណ៍​ជាមួយ​និង​ ការ​រិះគន់​ដ៏​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ ម្ចាស់​បទ​ដើម​ លោក​ងិ​ន​ សុខ​ក្រ​វ៉ារ​ បាន​មាន​ប្រសាសន៍​ថា​ “​អ្នក​នាង​ពេជ្រ​ សោភា​ ប្រហែលជា​គិត​ថា​ ម្ចាស់​ដើម​ បាន​ស្លាប់​បាត់​ទៅ​ហើយ​ បានជា​ហ៊ាន​ យក​បទ​របស់​លោក​មក​កែ​ច្នៃ​ ដោយ​ មិន​មានការ​អនុញ្ញាត​បែប​នេះ​?”​

​លោក​ងិ​ន​ សុខ​គ្រ​វ៉ារ​ ជា​អ្នកនិពន្ធ​បទ​ ភ្លេង​ និង​ទំនុកច្រៀង​បទ​ “​ស្អាត​ជា​និច្ច​”​ បច្ចុប្បន្ន​មាន​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង​ ព័ត៌មាន​ បាន​សោកស្ដាយ​យ៉ាង​ខ្លាំង​នូវ​ អ្វី​ដែល​អ្នក​នាង​ ពេជ្រ​ សោភា​ យក​បទ​ ចម្រៀង​របស់​លោក​កែ​ច្នៃ​ខុស​ពី​លំនាំ​ ដើម​ ក្នុង​នោះ​លោក​លើក​ឡើង​ថា​ ការ​ យក​បទ​របស់​លោក​មក​កែ​ច្នៃ​បែប​នេះ​ បានឱ្យ​ប៉ះពាល់​ក្មេងៗ​ខ្លាំង​ណាស់​ ផ្ទុយ​ពី​ ខ្លឹមសារ​ដើម​ និង​រំលោភសិទ្ធិ​ កម្មសិទ្ធិ​ បញ្ញា​របស់​លោក​ ។​ បើ​ទោះជា​លោក​ គ្មាន​គម្រោង​ប្ដឹង​ទៅ​ខាង​ផលិតកម្ម​ហង្ស​ មាស​ក៏​ដោយ​ ប៉ុន្ដែ​លោក​នឹង​មាន​គម្រោង​ ទៅ​ជួប​ខាង​ផលិតកម្ម​ផ្ទាល់​ ដើម្បី​ជជែក​ លើ​បញ្ហា​នេះ​ ថា​តើ​គួរ​មាន​សំណង​ឬ​យ៉ាង​ ណា​?​ លោក​បញ្ជក់​ថា​ បើ​មិន​មាន​ដំណោះ​ ស្រាយ​ណាមួយ​ឱ្យ​សម​ហេតុផល​ទេ​នោះ​ លោក​នឹង​រក​អ្នក​ច្បាប់​ជួយ​លោក​លើ​កិច្ច​ ការ​នេះ​ ។​

​ដោយឡែក​ខាង​ផលិតកម្ម​ហង្ស​មាស​ ក៏​ដូច​ជា​ លោក​ អ៊ិ​ន​ ទី​តូ​ អ្នកគ្រប់គ្រង​ កម្មវិធី​សិល្បៈ​នៃ​ទូរទស្សន៍​ហង្ស​មាស​ មិន​អាច​ទាក់ទង​បាន​ទេ​ នា​រសៀល​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​*២០១៦​ ដោយ​គ្មាន​លេខ​ ទូរស័ព្ទ​ ។​ ប៉ុន្ដែ​តារាចម្រៀង​ពេជ្រ​ សោភា​ បញ្ជាក់​ថា​ បទ​នេះ​គឺ​នាង​ជា​អ្នកនិពន្ធ​ ហើយ​ខ្លួន​មិន​មាន​បំណង​មិនល្អ​ណាមួយ​ ក្នុង​ការ​បង្ហាញ​ខ្លឹមសារ​អវិជ្ជមាន​ ឬ​ផ្ដល់​ គំរូ​អាក្រក់​ណាមួយ​នោះ​ទេ​ គ្រាន់តែ​ចង់​ រំលឹក​អំពី​ជីវិត​នៅ​ក្មេង​ ដើរ​លេង​ ឈូស​ ស្បែកជើង​ប៉ុណ្ណោះ​ ផ្ទុយ​ទៅ​វិញ​នាង​ក៏​ចង់​ អប់រំ​ដល់​កុមារ​ឱ្យ​ចេះ​សំអាតខ្លួន​ កុំឱ្យ​ ខ្ជិលច្រអូស​ប៉ុណ្ណោះ​ ។​

​លោក​ ងិ​ន​ សុខ​គ្រ​វ៉ារ​ បាន​លើក​ឡើង​ ផង​ដែរ​ថា​ បទ​ស្អាត​ជា​និច្ច​ លោក​បាន​ និពន្ធ​ឡើង​ ក្នុង​អំឡុង​ខែមិថុនា​ ឆ្នាំ​១៩៨២​ ដែល​ចម្រៀង​មួយ​នេះ​ ច្រៀង​ដោយ​ក្រុម​ កុមារ​នៃ​មជ្ឈមណ្ឌល​កូ​លាប​ទី​១​ ប្រគំ​ភ្លេង​ ដោយ​ក្រុម​តន្ដ្រី​វិទ្យុជាតិ​ ។​ បទ​មួយ​នេះ​ លោក​និពន្ធ​ឡើង​ ក្នុង​ន័យ​មួយ​ដើម្បី​ឱ្យ​ កុមារ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ ក្នុង​ការ​រស់នៅ​ រាល់ថ្ងៃ​ ។​ លោក​រំលឹក​ថា​ ប្រឡូក​ក្នុង​ អាជីព​អ្នកនិពន្ធ​តាំងពី​បែក​របប​ខ្មែរ​ ក្រហម​ មក​ទល់​ពេល​នេះ​លោក​មាន​វ័យ​ ៦៦​ឆ្នាំ​ហើយ​ ។​ យ៉ាងតិច​បទ​ចម្រៀង​ជាង​ ១០០​បទ​ដែល​ធ្លាប់​និពន្ធ​ ប៉ុន្ដែ​មិន​ទាន់​ បាន​យក​បទ​មួយ​ណា​ទៅ​ចុះបញ្ជី​កម្មសិទ្ធិ​ បញ្ញា​នៅឡើយ​ទេ​ ។​

​មជ្ឈដ្ឋាន​ទូទៅ​ ពិតជា​មិន​ពេញចិត្ដ​ ទាល់តែ​សោះ​ ចំពោះ​បទ​ចម្រៀង​ស្អាត​ ជា​និច្ច​ ត្រូវ​បាន​អ្នកចម្រៀង​ពេជ្រ​ សោភា​ និង​លោក​ ដេ​វិ​ដ​ ជាមួយ​និង​ផលិតកម្ម​ ហង្ស​មាស​ យក​ទៅ​ច្រៀង​ និង​ឈុត​ឆាក​ កាយវិការ​មិន​គប្បី​ ប្រឡូកប្រឡាក់​ ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​កុមារ​ទូទៅ​ឱ្យទៅ​ ជា​បទ​ចម្រៀង​រាំ​ញាក់​ទទ្រើក​ DJ​ចម្បង​ វប្បធម៌​បរទេស​ ដើម្បី​ជា​ការ​សប្បាយ​ ភ្លេច​គិត​ពី​វប្បធម៌​ សីលធម៌​របស់​ជាតិ​ ខ្លួនឯង​ ។​

​បទ​ចម្រៀង​ស្អាត​ជា​និច្ច​ ច្នៃ​ថ្មី​ដោយ​ តារាចម្រៀង​ពេជ្រ​ សោភា​ និង​លោក​ ដេ​វី​ដ​ ត្រូវ​បាន​ចេញ​លក់​នៅ​ក្នុង​ស៊ី​ឌី​វ៉ុ់ល​ ៥២៥​របស់​ផលិតកម្ម​ហង្ស​មាស​ ។​ បទ​ នេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​ ផ្សព្វ​ ផ្សាយ​ជា​សាធារណៈ​ ក្នុង​វី​ស៊ី​ឌី​វ៉ុល​១៥៩​ និង​ចេញ​លក់​កាលពី​ចុងខែ​មីនា​ ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ ។​

​ប្រជាពលរដ្ឋ​គាំទ្រ​ចំពោះ​ចំណាត់ការ​ របស់​ក្រសួង​ព័ត៌មាន​បញ្ឈប់​ឱ្យ​ម្ចាស់​ ស្ថានីយ​ ទូរទស្សន៍​ និង​វិទ្យុ​ផ្សាយ​បទ​ ចម្រៀង​ថ្មី​មួយ​នេះ​ ។​ ទន្ទឹម​នឹង​ការ​បញ្ឈប់​ ប្រជាពលរដ្ឋ​ មន្ដ្រីរាជការ​ ក៏​សំណូមពរ​ ផង​ដែរ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ មេត្ដា​រឹត​បន្ដឹង​ រាល់​ការ​កែ​ច្នៃ​ និពន្ធ​ថតចម្លង​ វប្បធម៌​ ពី​បរទេស​ មិន​បាន​លើកតំកើង​ជាតិ​ សាសន៍​ខ្លួនឯង​ ។​ ម្យ៉ាងទៀត​ភាព​ខ្វះ​ការ​ ទទួលខុសត្រូវ​ និង​វប្បធម៌​ជ្រួលជ្រើម​ ទាំងនេះ​ហើយ​ ដែល​ទាំង​បទ​ចម្រៀង​ ទាំង​ ការ​សម្ដែង​របស់​តារា​យើង​ ច្រើន​បាត់​ បង់​ប្រជាប្រិយ​ រួច​ហើយ​ម្នាក់ៗ​ចាប់​ ផ្ដើម​សំណូមពរ​ឱ្យ​ពលរដ្ឋ​គាំ​ត្រ​ វិស័យ​ សិល្បៈ​របស់​ខ្មែរ​ ប៉ុន្ដែ​ករណី​ខ្លះ​អស់លោក​ អ្នកនិពន្ធ​ អ្នកដឹកនាំ​រឿង​ គ្រប់គ្រង​កម្មវិធី​ ជាមួយ​អ្នក​សម្ដែង​ផង​នោះ​ គិត​ឃើញ​តែ​ មួយ​ជ្រុង​មិន​បាន​គិតដល់​ផល​ប៉ះពាល់​ ទើប​ប្រឈម​នឹង​ការ​បាត់បង់​ប្រជាប្រិយ​ ភាព​ ក៏​ដូច​ជា​ការ​រិះគន់​ដូច​ជា​ពេល​នេះ​ ជាដើម​ ៕​

HM 159

IMG_0062

...

ដោយ៖  វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print