តូចចិត្តនិងកូនស្រីរត់តាមប្រុសលោកតាអាយុ៨៣ឆ្នាំម្នាក់ចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ នារីម្នាក់បើទោះបីមិនបានលើកដៃសម្លាប់ឳពុកខ្លួនដែលមានវ័យ៨៣ឆ្នាំក៏ដោយ ប៉ុន្តែទង្វើរនិងសកម្មភាពរបស់នាងបានសម្លាប់ជីវិតលោកឳពុករបស់នាងដោយប្រយោលរួចទៅហើយ ។ ហើយរឿងរ៉ាវទាំងនេះបានកើតឡើងទៅលើលោកតាអាយុ៨៣ឆ្នាំម្នាក់ ដោយសារតែតូចចិត្តនិងកូនស្រីជាទីស្រលាញ់របស់ខ្លួនដែលខំចញ្ចឹមបីបាច់ថែទាំតាំងពីនៅតូច បែជាសងគុណលោក ដោយការរត់ទៅតាមប្រុសនិងធ្វើឲ្យប្រាស់ចាកប្រពៃណីទំនៀមទំលាប់ដូនតាដ៏ផូផង់ ហើយលោកតាក៏សម្រេចចិត្ត ចង.កបញ្ចប់ជីវិតគួរឲ្យសង្វេកទៅ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកអធិការនគរបាលស្រុកមេមត់ ហុង គឹមហឿន បានបញ្ជាក់ប្រាប់ថា លោកតាអាយុ៨៣ឆ្នាំខាងលើ មានឈ្មោះ មៀច វ៉ែន លោកតាបានសម្រេចចិត្ត យកខ្សែអង្រឹងចង.កនៅនឹងដើមរាំងនៅវាលស្រែរបស់ខ្លួនស្ថិតនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមូលហេតុ ខឹងកូនស្រីរត់តាមប្រុស ។

ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

20160302224306

20160302224307

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print