ភ្នំពេញៈ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភា ស្តីពីបញ្ហាប្រឈមនានាមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។កិច្ចប្រជុំបានលើកបញ្ហាប្រឈមចំនួនបីមកដោះស្រាយមានដូចជា៖
១.បញ្ហាសេវាកម្ម
២.បញ្ហាភូមិ ឃុំ មានសុវត្តិភាព
៣.បញ្ហាការអភិវឌ្ឍន៍
បញ្ហាទាំងបីចំណុចខាងលើនេះ បានធ្វើការដោះស្រាយ និងជំរុញបន្តយកចិត្តទុកដាក់បន្ថែមទៀត។ ដោយឡែកបញ្ហាដែលកើតមាននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានដោះស្រាយនូវអ្វីដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលពួកគាត់មិនអាចខ្វះបាន៕
...
ដោយ៖ សុខ ខេមរា