ការទទួលបានសំឡេងគាំទ្រលើសលប់ ពីពលរដ្ឋអាមេរិកសម្រាប់បេក្ខភាព ប្រធានាធិបតីរបស់លោកស្រីហ៊ីលឡារី គ្លីនតុន កំពុងជួយលោកស្រីឱ្យក្លាយជា ប្រធានាធិបតីស្រីដំបូងគេប្អស់នៅក្នុង ប្រទេសមហាអំណាចទីមួយលើពិភព លោក។ នៅពេលនេះបេក្ខភាពដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋមិន អាចយកឈ្នះលោកស្រីហ៊ីលឡារី គ្លីន តុន បានឡើយ ។ តាមលទ្ធផលស្ទាប ស្ទង់មតិនៅក្នុងឆ្នាំ២០១៧ខាងមុខអាមេរិកប្រាកដជាមានប្រធានាធិបតីស្រីក្នុង ប្រវត្ដិសាស្ដ្ររបស់ខ្លួន។
លោកស្រីហ៊ីលឡារី គ្លីនតុន មកពី គណបក្សប្រជាធិបតេយ្យ និងលោក ដូ ណាល់ ត្រាំមកពីគណបក្សសាធារណរដ្ឋ បន្ដនាំមុខនៅក្នុងការបោះឆ្នោតជ្រើស រើសបេក្ខភាពប្រធានាធិបតីនៅក្នុង បណ្ដាលរដ្ឋដែលគេចាត់ទុកថា ជាការ សម្រេចចុងក្រោយក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិកដំណាងឱ្យ បក្សនីមួយៗ។
លោកស្រីហ៊ីលឡារី គ្លីនតុន អតីត រដ្ឋមន្ដ្រីការបរទេសអាមេរិកបាននាំមុខ លើលោក Bernie Sander នៅក្នុងគណ បក្សប្រជាធិបតេយ្យដូចគ្នានៅក្នុងរដ្ឋ ចំនួន៤គឺរដ្ឋ Geirgua, Verginia, Ala-bam និងរដ្ឋ Tennessee ។
លោកស្រីហ៊ីលឡារី គ្លីនតុន ក៏បាន បញ្ជាក់ផងដែរថា បើទោះបីជាភាគីណា មួយក្លាយជាបក្ខភាពនៅក្នុងគណបក្សសាធារណរដ្ឋតែលោកស្រីបានត្រៀម លក្ខណៈជានិច្ចនៅក្នុងការយកឈ្នះនៅ ពេលបោះឆ្នោតសកលក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ខាងមុខ ។
តាមលទ្ធផលស្ទាបស្ទង់មតិរបស់ CNN និង ORC បង្ហាញឱ្យឃើញថា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ អាចនឹងយកឈ្នះលើបេក្ខភាពសាធារណរដ្ឋនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែ វិច្ឆិកាខាងមុខ។ នៅពេលនេះពលរដ្ឋ អាមេរិកភាគច្រើនបានបង្ហាញការគាំទ្រដល់លោកស្រីហ៊ីលឡារី គ្លីនតុន ដោយ លោកស្រីបានធ្វើការយ៉ាងល្អនៅក្នុង តំណែងជារដ្ឋមន្ដ្រីការបរទេសអាមេរិក ៕ ប្រែសម្រួល៖ ម៉ែវ សាធី